4/29/10

សាន្ដ សុ​ម៉ា​លី [San Somaly] នៅ​តែ​រះ​ក្នុង​ពិភព​សិល្បៈ​សម្ដែង

ដោយ ៖ សា​ម៉​ន

ថ្ងៃ សុក្រ ទី ៥ ខែ មិនា ឆ្នាំ ២០១០

រាជធានី​ភ្នំពេញ ៖ នាង​សាន្ដ សុ​ម៉ា​លី រហូត​មក​ដល់​ពេល​នេះ​មាន​អាយុ​២៥​ឆ្នាំហើយ ​ហើយ​បាន​ចាប់​អាជីព​ជា​តារា​សម្ដែង​តាំងពី​ឆ្នាំ​២០០៣​មក ។ នាង​អះអាង​ថា នាង​មិនមាន​ជាប់​ពាក់ព័ន្ធ​ស្នេហា​ជាមួយ​បុរស​ណាម្នាក់​ទេ ។ កន្លង​មក​លេចឮ​ព័ត៌មាន​ថា នាងជាប់​ពាក់ព័ន្ធ​ស្នេហា​ជាមួយ​អាណិកជន​ខ្មែរនៅ​សហរដ្ឋអាមេរិក ដោយ​គេ​ទិញ​រថយន្ដទំនើប​មួយ​គ្រឿង​ឱ្យ​នាង និង​នៅ​ឆ្នាំ​២០០៩ មាន​ពាក្យ​ចចាមអារ៉ាម​ថា នាង​ជា “​ម៉ែ យ៉ែ​ម​” គួ​ក​ជេ​តារា​ស្រី​ៗ​ឱ្យ​អ្នកមាន​លុយ ប៉ុន្ដែ​នាង​បដិសេធ​ថា វា​សុទ្ធតែ​ជា​ពាក្យ​ចោទប្រកាន់​គ្មាន​មូលដ្ឋាន គឺ​គេ​ចេះ​តែ​និយាយបង្ខូច​កេរ្ដិ៍ឈ្មោះ​នាង ។

នាង​សាន្ដ សុ​ម៉ា​លី មានឈ្មោះ​ល្បី​តាមរយៈ​រឿង “​កាកី​” ។ នាង​និយាយ​ថា ការ​ពិត ទៅ​អ្នកសិល្បៈ​សម្ដែង ឬ​តារាចំរៀង​ឱ្យ​តែ មានឈ្មោះ​ល្បីមានការ​ចាប់អារម្មណ៍​ពី​ប្រិ​យមិត្ដ​ទស្សនិកជន​ច្រើន​តែងតែ​ ជួប​ប្រទះ​ពាក្យ​ចចាមអារ៉ាម​ពី​នេះ​ពី​នោះ​មិន​ខាន ជា​ពិសេសបើ​ឃើញ​តារា​សម្ដែង ឬ​តារាចំរៀង​ណា​ម្នាក់មាន​រថយន្ដ​ទំនើប​ជិះ​នោះ​ប្រាកដជា​គេ​នាំ​គ្នា​និយាយ ​ថា បាន​មក​ពី​ប្រុស​ស្នេហ៍​ជា​អ្នកមានទិញ​ឱ្យ តែ​តាម​ការ​ពិត​ទៅ​មាន​អ្នកខ្លះ​គេខិតខំ​សន្សំ​លុយ​បាន​មក​ពី​ការ​សម្ដែង ឬច្រៀង និង​លក់​ដីធ្លី កាល​ដី​នៅ​មាន​ហាង
ឆេ​ង ។

តារាសំដែងសាន្ដ សុ​ម៉ា​លី នៅតែមានសំរស់ស្រស់ផូរផង់គួរអោយចាប់អារម្មណ៍
Source:http://www.kohsantepheapdaily.com.kh/

No comments:

Post a Comment

 

Sample text

Sample Text