4/29/10

កែវ សូ​រិ​យា (Keo Soreya) តារា​សំដែង​ដែល​រង​ពាក្យ​អាស្រូវ​ច្រើន​បំផុត​កាលពី​ចុងឆ្នាំ​ចាស់​២០០៩

ដោយ ៖ សា​ម៉​ន

ថ្ងៃ អាទិត្យ ទី ៣១ ខែ មករា ឆ្នាំ ២០១០

រាជធានី​ភ្នំពេញ ៖ តារា​សំដែង​និយមស្លៀកពាក់​សិច​ស៊ី​បញ្ចេញ​គល់ភ្លៅ ក្បាលពោះ និង​ដើមទ្រូង​ធំ​យ៉ាង​ព្រហើន​ឃើញ​សាច់សខ្ចី​ទ្រលុកទ្រលន់​ក្នុង​វ័យ​២៣​ ឆ្នាំ​រូប​នេះ គឺ នាង​កែវ សូ​រិ​យា ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជាតារា​សំដែង​កាយវិការ​ខារ៉ាអូខេ​ថ្មី​ម្នាក់​មានកេ​រិ៍្ដ​ឈោះ​ល្បី​គួរសម​ នា​ចុងឆ្នាំ​២០០៩​ដើមឆ្នាំ​២០១០​នេះ ។

នាង​កែវ សូ​រិ​យា មាន​ឪពុក​ជាម​ន្ដ្រី​រាជការ ម្ដាយ​ជា​អាជីវករ និង​មាន​បងប្អូន​៤​នាក់ ក្នុង​នោះ​ស្រី​២​នាក់ ប្រុស​២​នាក់ ហើយ​នាងជា​កូនពៅ​នៅ​ក្នុង​គ្រួសារ ។ នាង​កែវ សូ​រិ​យា ដោយសារ​មាន​និស្ស័យ​ស្រលាញ់​ចូល​ចិត្ដសិល្បៈ​សំដែង​តាំងពី​ដឹងក្ដី​មកនៅ​ ឆ្នាំ​២០០៧ នាង​បាន​បណ្ដែត​ខ្លួន​ចូល​ប្រឡូក​ក្នុង​វិស័យ សិល្បៈ​សំដែង ដោយ​ដំបូង​គ្រាន់តែ​ជា​អ្នក​រាំពីក្រោយ​ឆាក​សំដែង​កាយវិការ​ខារ៉ាអូខេ (​រាំ​អម​តួ​)​តែ​ប៉ុណ្ណោះ ។ តែ​ដោយសារ​មានសមត្ថភាព​ទេព​កោសល្យ​សំដែង​បាន​ល្អ មានកាយវិការ​រស់​រវើក និង​មាន​រូប​សម្ពស្ស​ស្រស់សោភា ហ៊ាន​ស្លៀកពាក់​សិច​ស៊ី​បញ្ចេញ​សាច់សខ្ចី និង​ហ៊ាន​សំដែង​ជាមួយ​ពស់ថ្លាន់​ផង​នោះ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ នាង​តែងតែបាន​ចេញថត​កាយវិការ​ខារ៉ាអូខេ​ឱ្យ​គ្រប់​ផលិតកម្មទាំង​ក្នុង និង​ក្រៅប្រទេស ជា​ពិសេស​នោះនាង​បាន​ចូលរួម​សំដែង​ថត​ស្ប៉ត​ពាណិជ្ជកម្មផលិតផល​ថែរក្សា​ សម្ពស្ស​ជា​ច្រើន​ផង​ដែរ ។ ការ​រីក​ចំរើន​ក្នុង​វិស័យ​សិល្បៈ​សំដែង​រហូតមាន​កេ​រិ៍្ដ​ឈ្មោះ​ល្បី​គួរសម នាង​ក៏​ធ្លាប់​បានចូលរួម​សំដែង​ថត​ភាពយន្ដ​បាន​៣​រឿង​ផងដែរ ហើយ​រឿង​ចុង​ក្រោយ​ដែល​នាង​បាន​ចូលរួម​សំដែង​គឺ​រឿង “​ព្រាយ​ហា​យ​សូរ​” ដោយអ្នកដឹកនាំ​រឿង​តំរូវ​ឱ្យ​នាង​សំដែង​ជា​តួ​កាចឆ្នាស់​ឆ្នើម ។ ទន្ទឹម​នឹង​មាន​កេ​រិ៍្ដ​ឈ្មោះ​ល្បីក្នុង​ពិភព​សិល្បៈ​សំដែង នាង​កែវ សូ​រិ​យា តារា​ដែល​មាន​សាច់​សខ្ចី​ដើមទ្រូង​ធំ​ទ្រលុកទ្រលន់​គួរ​ឱ្យ​ចង់​គយគន់​មិន​ ជិនណាយ ដែលបុរស​ៗ​គ្រប់​វ័យ​ទាំង​ក្មេង​ស្ទាវ និង​វ័យចំណាស់ បើ​បានឃើញ​ភាព​សិច​ស៊ី​របស់​នាង ហើយ​តែង តែមាន​ចិត្ដ​ប៉ងប្រាថ្នា​ទៅ​លើ​រូបនាង​ដោយ​ចង់​អោបក្រសោប​សុំ​សេចក្ដីស្នេហា ​ពី​នាង​នោះ ពិតជា​មានការ​សោកស្ដាយ​ហើយពី​ព្រោះថា នៅ​ដើមឆ្នាំ​២០១០ នេះ​ល្បី​ថា នាង​មាន​ស្នេហា​ជាមួយ​ថៅកែ​កូរ៉េ ហើយនឹង​ភ្ជាប់ពាក្យ​នៅ​ពាក់កណ្ដាល​ឆ្នាំ ២០១០​នេះ​ទៀត​ផង ។

ទន្ទឹម​នឹង​ជោគជ័យ​លើ​ការងារ​សិល្បៈ សំដែង​រយៈពេល​៣​ឆ្នាំ​មកនេះ នាង​សូ​រិ​យា ក៏​ទទួល​រង​នូវ​ពាក្យ​ចចាមអារ៉ាម​មិន​ល្អជា ច្រើន​ដូច​ជា​គេ​និយាយ​ថា នាង​យកប្ដី​គេ​ត្រូវប្រពន្ធ​គេ​គំរាម​បញ្ចេញ​វី​ដេ​អូ​សិច​ជាដើម តែ​នាង​បាន​បដិសេធ​ហើយ​បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​ប៉ូលិស​រួច​ហើយ​ដែរ ដូច្នេះ​សព្វ ថ្ងៃ​នាង​លែង​ខ្វល់ខ្វាយ​អ្វី​ទាំង​អស់ហើយកំពុង​តែ​រង់ចាំ​មើល​ស្ដ្រី​ ម្នាក់​ដែល​បញ្ជូនសារSMS ដែល​អះអាង​ថា ខ្លួន​ជា​ភរិយារបស់​មន្ដ្រី​ម្នាក់ ហើយ​ចោទ​នាង (​កែវ សូ​រិ​យា​) ថា លួចប្ដីគេ​នោះ​បញ្ចេញ​វី​ដេ​អូសិច ។ នាង​កែវ សូ​រិ​យា និយាយ​ថា រឿង អ្វី​ៗ​កន្លង​មក​សុទ្ធតែ​ជា​រឿង​មិន​ពិត គេ​ចេះតែ​បង្កាច់បង្ខូច​កិត្ដិយស​របស់​នាង​ប៉ុណ្ណោះ​។ សូ​រិ​យា សង្កត់ធ្ងន់​ថា ធម្មតា​ទេ យើង​ជា​អ្នកសិល្បៈ​សំដែង​ឱ្យ​តែ​មាន​កេ​រិ៍្ដ​ឈ្មោះ​ល្បី​លេចធ្លោ​នោះ​តែង​ ជួប​ប្រទះ​ពាក្យ​ចចាមអារ៉ាម មិនល្អ ហើយ​សំខាន់​គឺ “​មាស​សុទ្ធ​មិន​ខ្លាច ភ្លើង​នោះ​ទេ ” ។ នាង​កែវ សូ​រិ​យា និយាយថា “​កុំឱ្យ​សង្ស័យ សូមអ្នក​មាន​វី​ដេ​អូ​សិចបញ្ចេញ​មក​នាង​ខ្ញុំ​ចាំ​មើល ហើយ​បើ​ថា​នាងខ្ញុំ​យកប្ដី​គេសុំ​បង្ហាញ​ភស្ដុ​តាង​ផង​” ។ ជា​ចុងក្រោយ នាង​កែវ សូ​រិ​យា និយាយ​ថា នាងលែង​ខ្វល់​ពី​រឿង​ពាក្យ​ចចាមអារ៉ាម​ហើយ ពេល​នេះ​គឺ​គិតតែ​ពី​ការងារ​សិល្បៈ​សំដែង និងការងារ​បើកហាង​អ៊ុតសក់​ឱ្យ​ដំណើរការ​ទៅមុខតែ​ប៉ុណ្ណោះ ។

ចំពោះ​ការ​ស្លៀកពាក់​សិច​ស៊ី​នេះនាង សូ​រិ​យា​បាន​ពន្យល់​ថា ជា​រូបភាព​សិល្បៈ​មួយ ដែល​រូប​នាង​នៅ​វ័យក្មេង​ចង់​ធ្វើ​អ្វី​ឱ្យ​ប្លែក ដើម្បី​ទាក់ទាញ​ប្រជា ប្រិយភាព​ពី​ប្រិ​យ​មិត្ដ ទស្សនិកជន​ឱ្យ​គាំទ្រ​រូប​នាង និង​ឈាន​ទៅ​រកភាព​ល្បីឈ្មោះ​កាន់តែ​ខ្លាំង​ឡើង​ថែម​ទៀតប៉ុណ្ណោះ ៕កែវ សូរិយា តារាសំដែងកាយវិការដែលចូលចិត្តស្លៀកពាក់សិចស៊ី
Source:http://www.kohsantepheapdaily.com.kh/

No comments:

Post a Comment

 

Sample text

Sample Text