4/29/10

ចំប៉ី​សៀមរាប​ក្លាយជា​តួ​កាច​ឆ្នាស​ក្នុង​រឿង​“​ល្មម​ហើយ​លោក​ប្ដី​”

ដោយ ៖ សា​ម៉​ន

ថ្ងៃ សៅរ៍ ទី ៩ ខែ មករា ឆ្នាំ ២០១០

រាជធានី​ភ្នំពេញ ៖ កញ្ញា​គឹ​ម លី​ហ្សា ជាតារាចំរៀង និង​ជាតា​រា​សំដែង​កាយវិការខារ៉ាអូខេ និង​ជា​តារាភាពយន្ដ​-​វី​ដេ​អូ ដែលពេល​នេះ​កំពុង​តែ​រះ​យ៉ាង​ត្រចះត្រចង់​ក្នុងពិភព​សិល្បៈ ។

គឹ​ម លី​ហ្សា ជា​ចំប៉ី​សៀមរាប​ដែល​ត្រូ ឪពុក ម្ដាយ​នាំ​មក​បណ្ដុះបណ្ដាល​នៅ​រាជធានីភ្នំពេញ​តាំងពី​កុមារភាព​មក ដែល​ពេល​នេះនាង​មាន​វ័យ​២២​ឆ្នាំ​ហើយ​។ នាង​រៀបរាប់ថា ដោយសារ​តែ​មាន​និស្ស័យ​ស្រលាញ់​ចូលចិត្ដ​សិល្បៈ​តាំងពី​កុមារភាព​មក នាង​បានចិញ្ចឹមចិត្ដ​ប្រាថ្នា​ចង់​ក្លាយជា​តារាចំរៀង និងសំដែង ហើយ​នៅ​ចុងឆ្នាំ​២០០៤ នាង​បាន សំរេចចិត្ដ​បណ្ដែត​ខ្លួន​ចូល​ប្រឡូក​នៅ​ក្នុងវិស័យ​សិល្បៈ​ចំរៀង ខណៈ​នាង​ជាប់​សិក្សាផង​ដែរ ។ ដោយសារ​តែ​មាន​ទឹកដម​សំលេងពីរោះ និង​រូប​សម្ពស្ស​ស្រស់​សោភា និង​មានកាយវិការ​រស់​រវើក​ផង​នោះ រយៈពេល​ប៉ុន្មាន ឆ្នាំ​មកនេះ​នាង​មានការ​រីក​ចំរើន​ទៅ​មុខយ៉ាង​លឿន ។ ក្រោយ​ពី​នាង​មានកេរ្ដិ៍ឈ្មោះល្បី​គួរសម​ហើយ​នោះ នាង​បាន​ឈប់ ច្រៀងនៅ​តាម​ភោជនីយដ្ឋាន​ដូច​មុន​ទៀត​ហើយ​។

កញ្ញា គឹ​ម លី​ហ្សា ឱ្យ​ដឹង​ថា កន្លង​មក នាង​ធ្លាប់​ធ្វើ​ជា​អ្នកចំរៀង​ប្រចាំ​នៅ​ភោជនីយដ្ឋា​នទី​ក្រុង​មាស ប៉ុន្ដែ​ក្រោយមក​ដោយសារនាង​ជាប់រវល់​ក្នុង​អាជីព​ផ្សេង និង​ការ​សិក្សា នាង​ឈប់​ច្រៀង​នៅ​តាម​ភោជនីយដ្ឋានទៀត ដោយ​ងាក​ទៅ​ច្រៀង​ជា​កិត្ដិយស​នៅលើ​ឆាក​ប្រគំ​តន្ដ្រី​ចុង​សបា្ដហ៍​តាម​ ស្ថានីយ​ទូរទស្សន៍​នានា​វិញ​។ លើស​ពី​នេះ​នាង​បាន​ថត សំលេង​ចូល​ស៊ី​ឌី និង​សំដែង​កាយវិការ​ខា​រ៉ាអូ​ខេ​ឱ្យ​ផលិតកម្ម​រៃ​មាស ។ ក្រៅពី​នេះ​នាងបាន​ក្លាយជា​តារា​សំដែង​ភាពយន្ដ​-​វី​ដេ​អូ​ផងដែរ ដូច​ជា​សំដែង​ក្នុង​រឿង​“​ទ្រុង​មាស​បក្សី ស្នេហ៍​” ចាក់​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍បាយ័ន រឿង “​អាប​កាលី​ប​០០៩” ដាក់បញ្ចាំង​នៅ​រោង​ភាពយន្ដ​សូ​រិ​យា​កន្លង​មក និង​រឿង “​សុគន្ធ​ថេ​រា​យុល​ង​បះសក់​” ត្រៀម ដាក់​​បញ្ចាំង​នៅ​រោង​ភាពយន្ដ​សូ​រិ​យា​នាថ្ងៃ​ទី​៩ មក​រា ២០១០ និង​រឿង​ចុង​ក្រោយដែល​នាង​កំពុង​ថត​នោះ គឺ​រឿង​“​ល្មម​ហើយលោក​ប្ដី​” ជា​វី​ដេ​អូ​ភាគ​សំរាប់​ចាក់​ផ្សាយតាម​កញ្ចក់​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥ ។ នៅ​ក្នុងខ្សែភាពយន្ដ​ទាំងអស់​ដែល​នាង​ធ្លាប់​បាន​ចូលរួម​សំដែង​កន្លង​មក​ ភាគច្រើន​នាង​សំដែង​ជាតួ​កាច​ឆ្នាស​ឆ្នើម ។

កញ្ញា គឹ​ម លី​ហ្សា ក្រៅពី​មាន​កេរ្ដិ៍ឈ្មោះ​បោះ​សំលេង​នៅ​ក្នុង​ប្រទេស​នាង​ក៏មានការ​ ចាប់អារម្មណ៍​ពី​សំណាក់​បងប្អូន​ខ្មែរ ដែល​រស់នៅ​ក្រៅប្រទេស​ផង​ដែរ​។ ដូច្នេះហើយ​ទើប​កន្លង​មក​នាង​ធ្លាប់​បាន​ចេញ​ទៅច្រៀង​នៅ​ប្រទេស​អូស្ដ្រា លី កាលពី​ចុងឆ្នាំ ២០០៧ និង​បាន​ទៅ​ប្រទេស​បារាំង​កាលពី​ពាក់កណ្ដាល​ឆ្នាំ​២០០៩ ។ ការ​ចេញ​ទៅសំដែង​នៅ​ក្រៅប្រទេស​កន្លង​មក​នាង​អះអាង​ថា មានការ​គាំទ្រ​ពី​បងប្អូន​ខ្មែរ​យើង​រស់នៅ​ទីនោះ​យ៉ាងច្រើន​។ នៅ​ក្នុង​ឆ្នាំ​២០១០ នេះ​នាង​មាន​គំរោង​ចេញ​ទៅ​សំដែង​នៅប្រទេស​អូស្ដ្រាលី​ម្ដងទៀត និង​ចេញ​ទៅច្រៀង​នៅ​សហរដ្ឋអាមេរិក ប៉ុន្ដែ​មិន​ទាន់កំណត់ពេល​ច្បាស់​ទេ ព្រោះ​ជាប់រវល់​សំដែងរឿង​ភាគ​ឱ្យ​ស្ថានីយទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥ ។

កញ្ញា គឹ​ម លី​ហ្សា ក្រៅពី​ទទួល​ជោគជ័យ​ក្នុង​អាជីព​សិល្បៈ​នាង​ក៏​មាន​អាជីព​ជាម្ចាស់​ហាង​លក់​ សំលៀក​បំពាក់​យីហោ “​លី​ហ្សា​ឡា​ម៉ូ​ដ​” នៅ​ក្បែរ​រោង​ភាពយន្ដ​លុ​ច្សផង​ដែរ​។ ទោះជា​យ៉ាងណា​ក្ដី​សព្វថ្ងៃ​នាងកំពុង​តែ​ប្រកាស​សេង​ហាង​របស់​នាង ដោយសារ​នាង​គ្មាន​ពេលទំនេរ ព្រោះ​ជាប់រវល់​ថតច្រើន និង​រវល់​ចេញ​ទៅ​សំដែង​នៅ​ឯ
បរទេស ។

កញ្ញា ​គឹ​ម លី​ហ្សា មានស្រុក​កំណើត​នៅខេត្ដសៀមរាប មាន​បងប្អូន​ស្រី​២​នាក់ ក្នុងនោះ​រូប​នាង​ជា​កូនពៅ​។ សព្វថ្ងៃ​បងស្រី របស់​នាង​រស់នៅ​ប្រទេស​បារាំង ។ ទាក់ទងនឹង​ជីវិត​ស្នេហា នាង​ឱ្យ​ដឹង​ថា នាង​គ្មាន​ជាប់ពាក់ព័ន្ធ​ស្នេហា​ជា​មួយ​បុរស​ណា​ម្នាក់​ទេ ប៉ុន្ដែឪពុក ម្ដាយ​របស់​នាង​គ្រោង​រៀបចំ​ទុកដាក់ឱ្យ​នាង​មាន​គូ​នា​ពេល​ឆាប់​ៗ​ខាង​មុខ​ ដែល បុរស​នោះ​រស់នៅ​សហរដ្ឋអាមេរិក ប៉ុន្ដែ​នាងមិន​ទាន់​មាន​គំរោង​រៀប​ការ​ទេ ព្រោះ​នាងមិន​ទាន់​ឃើញ​កូនកំលោះ៕



កញ្ញា​គឹ​ម លី​ហ្សា ជាតារាចំរៀង និង​ជាតា​រា​សំដែងកាយវិការ(ដោយ៖​​ រស្មី)

Source:http://www.kohsantepheapdaily.com.kh/

No comments:

Post a Comment

 

Sample text

Sample Text