កញ្ញា នួន នាងលំអង ជានារីដែលមានរូបសម្បត្ដិល្អ មកពីត្រកូលអភិជន-មានលក្ខណៈ កបកល្យាណីជាស្ដ្រីមេផ្ទះសម័យថ្មី-មានចំណេះដឹងខ្ពស់បញ្ចប់ការ សិក្សានៅបរទេស យល់ដឹងជ្រៅជ្រះពីសិល្បៈ ដូរតន្ដ្រី ចំរៀង សម័យបុរាណ-ចាប់កំណើតក្នុងត្រកូលខ្ពង់ខ្ពស់មានកិត្ដិយស មានអ្នកស្ដីដណ្ដឹងច្រើន គ្រប់មជ្ឈដ្ឋាន ធ្វើឱ្យលោកជំទាវ នួន វរនាថ ពិបាកក្នុងការសំរេចចិត្ដថា ត្រូវលើកឱ្យអ្នកណាម្នាក់ ហេតុដូច្នេះទើបសំរេចដាក់ដេញថ្លៃ ក្នុងគោលបំណងយកថវិកាហាសិបភាគរយ (៥០%) ដើម្បីធ្វើវិភាគទានដល់មូលនិធិកុមារកំព្រា និងចាស់ជរាកម្ពុជា ។
លក្ខខណ្ឌ នៃការដេញថ្លៃ ៖
អ្នកដេញថ្លៃត្រូវមានឋានៈជាអភិជន មានកេរ្ដិ៍ឈ្មោះល្អក្នុងសង្គម ជាបុរសនៅលីវ (កម្លោះ ឬពោះម៉ាយ) ត្រូវយកធ្វើជាឧត្ដមភរិយាតែម្នាក់គត់ ។
តំលៃដេញថ្លៃចាប់ផ្ដើមពី ១លានដុល្លារឡើងទៅ ចំណែកព័ត៌មានលំអិតសូមមេត្ដា ទាក់ទងទូរស័ព្ទលេខ ០១២ ៨០២ ៧១៨។ Email :
sambath_art@yahoo.com(អត្ថបទ ខ្សែភាពយន្ត)
ដោយ ៖ កោះឯករាជ្យ
ថ្ងៃ ពុធ ទី ២៨ ខែ មេសា ឆ្នាំ ២០១០
Source:http://www.kohsantepheapdaily.com.kh/
No comments:
Post a Comment