4/30/10

កញ្ញាឈឹ​ម ស្រី​ពេជ្រ ទើបនឹង​រះ​ថ្មី​កំពុង​ព្យាយាម​សាង​កេរ្ដិ៍ឈ្មោះ​ក្នុង​ពិភព​អ្នក​សំដែង

ដោយ ៖ សា​ម៉​ន

ថ្ងៃ អាទិត្យ ទី ៣ ខែ មករា ឆ្នាំ ២០១០

រាជធានី​ភ្នំពេញ ៖ កញ្ញា​ឈឹ​ម ស្រី ពេជ្រ ជា​តារាភាពយន្ដ និង​ជាតា​រា​សំដែងកាយវិការ​ខារ៉ាអូខេ​វ័យ​១៩​ឆ្នាំ ដែល​ទើប​រះឡើង​នៅ​ក្នុង​ពិភព​សិល្បៈ​សំដែង​កាលពីដើម​ឆ្នាំ​២០០៨ ហើយ​ពេល​នេះ​នាង​កំពុង​ព្យាយាម​កសាង​កេ​រិ៍្ដ​ឈ្មោះ​ឱ្យ​ភ្លឺ​ ចិញ្ចាចចិញ្ចែង ដោយ​ខិតខំ​ប្រឹងប្រែង​សំដែង​អស់ពី​សមត្ថភាព ។ជា​ការ​ពិត​ណាស់ កញ្ញា​ឈឹ​ម ស្រី​ពេជ្រ ទើបតែ​ក្លាយ​ខ្លួន​ជា​អ្នក​សំដែង​ភាពយន្ដ និងសំដែង​កាយវិការ​ខារ៉ាអូខេ​កាលពីដើម​ឆ្នាំ២០០៨​សោះ តែ​នាង​ហាក់ បីដូចជា​មានឱកាស​ច្រើន​បំផុត ដើម្បី​បង្ហាញ​ទេព​កោស​ល្យ​កាយវិការ​សំដែង​របស់​នាង​ជូន​ប្រិ​យមិត្ដ​អ្នក​ ទស្សនា ។

កន្លង​មក នាង​ធ្លាប់​បានសំដែង​កាយ វិការ​ខារ៉ាអូខេ​ឱ្យ​ផលិតកម្ម​ជាច្រើន​ទាំង​ក្នុង​និង​ក្រៅប្រទេស ដូច​ជា​ផលិតកម្ម​រស្មី​ឥន្ទ្រី​មាស ផលិតកម្ម​ពន្លឺ​នាគ​ហោះ ផលិតកម្ម​រស្មី​ហង្ស​មាស និង​ថត​ស្ប៉ត​អប់រំសុខភាព ស្ប៉ត​សាប៊ូ​កក់សក់​ជាដើម ។ ជាងនេះ​ទៀត ដោយសារ​តែ​ស្រី​ពេជ្រ មាន​រូបសម្ពស្ស​ស្រស់​ស្អាត ទឹកមុខ​ញញឹម​មាន​មន្ដស្នេហ៍ គួប​ផ្សំ​នឹង​កាយវិការ​រស់​រវើក​មានទេព​កោសល្យ​សំដែង​បាន​ ល្អទើបធ្វើឱ្យផលិតកម្មជាច្រើនត្រូវការនាង។

ជាមួយនេះក្រៅពីបានចូលរួមសំដែងកាយវិការ​ ខារ៉ាអូខេ​ឱ្យ​ផលិតកម្ម​នានា​ទាំងក្នុង​និង​ក្រៅប្រទេស នាង​ក៏​មានឱកាស​ចូលរួម​សំដែង​ភាពយន្ដ​ភាគ​ឱ្យ​ស្ថានីយ ទូរទស្សន៍ CTN បាន​២​រឿង​ដែរ គឺ​រឿង “​មាន​សំបុក តែ​រងា​” និង​រឿង “​ទឹកភ្នែក​ជាយ​ដែន​” តែនាង​គ្រាន់តែ​ជាតា​រា​កិត្ដិយស​ប៉ុណ្ណោះ ។ ក្រៅពី​នេះ នាង​ក៏​ធ្លាប់​ចូលរួម​សំដែង​ភាពយន្ដសំរាប់​ដាក់​បញ្ចាំង​តាម​រោង​ក្នុង​ ប្រទេស​បានមួយ​ចំនួន​ដែរ ដែល​អ្នកដឹកនាំ​រឿង​តំរូវ​ឱ្យនាង​សំដែង​ជា​តួ​កាច​ឆ្នាស​ឆ្នើម គឺ​រឿង “​ខ្មោចលោះ​ព្រលឹង​” និង​រឿង “​ទាយាទ​អ​សិរ​ពិស​” ជាដើម ។

កញ្ញាឈឹ​ម ស្រី​ពេជ្រ បានឱ្យ​ដឹង​ថា តាមពិត​ទៅ​ឪពុក​ម្ដាយ​បងប្អូន​របស់​នាង​ជា​អ្នកប្រកប​របរ​រកស៊ី​ជួញដូរ​ទេ តែ​ដោយសារ​នាងមាន​និស្ស័យ​ស្រលាញ់​វិស័យ​សិល្បៈ​សំដែងតាំងពី​កុមារភាព​មក លុះ​នៅ​ពេល​នាង​ពេញវ័យ​នា​ឆ្នាំ​២០០៨ ក៏​សំរេចចិត្ដ​ឈប់​សិក្សាត្រឹម​ថ្នាក់​ទី​១១ ហើយ​ងាក​មក​ចាប់​យក អាជីព​ជាតា​រា​សំដែង​រហូត​មក​ដល់​សព្វថ្ងៃ​។

សព្វថ្ងៃ​នាង​មាន​មោទនភាព​យ៉ាង​ខ្លាំង​ដោយ​ បាន​ចូលរួម​សំដែង​កាយវិការ​ខារ៉ាអូខេ និងសំដែង​ភាពយន្ដ​ភាគ​ឱ្យ​ស្ថានីយទូរទស្សន៍ CTN ព្រមទាំង​ភាពយន្ដ​វី​ដេ​អូ​សំរាប់​ ដាក់បញ្ចាំង​តាម​រោង ដូច្នេះ​ទៅ​ថ្ងៃ​អនាគត​នាង នឹង​ខិតខំ​ប្រឹងប្រែង​ធ្វើ​យ៉ាងណា​ឱ្យ​មាន​កេ​រិ៍្ដឈ្មោះ​ល្បី​ដូច​តារា​ រៀមច្បង​មុន​ជាក់​ជា​មិនខាន​ឡើយ ។

កញ្ញា​ឈឹ​ម ស្រី​ពេជ្រ ក្នុង​វ័យ​១៩​ឆ្នាំ ដ៏​ស្រស់​ផូរផង់​រូប​នេះ មានស្រុក​កំណើត​នៅរាជធានី​ភ្នំពេញ មាន​បងប្អូន​៦​នាក់ (​ស្រី​៣ ប្រុស​៣​នាក់​) ហើយ​នាង​ជា​កូន​ទី​៥ នៅ​ក្នុងគ្រួសារ ។ សព្វថ្ងៃ​ក្រៅពី​សំដែង​កាយវិការខារ៉ាអូខេ និង​ថត​ភាពយន្ដ​មួយ​ចំនួន នាង​ក៏កំពុង​ខិតខំ​សិក្សា​ភាសា​អង់គ្លេស​ផង​ដែរ ។

កញា ឈឹ​ម ស្រី​ពេជ្រ ជា​តារាភាពយន្ដ និង​សំដែង ដែល​មាន​រូប​សម្រស់​ស្រស់​ស្អាត ស្ថិត​ក្នុង​វ័យ​១៩​ឆ្នាំ, (​រូបថត រស្មី​)

No comments:

Post a Comment

 

Sample text

Sample Text