4/29/10

កញ្ញា​សាន វ​ត្ដី ផ្កាមួយ​ទង​កំពុង​រីក​ក្នុង​សួន​សិល្បៈ

ដោយ ៖ កោះឯករាជ្យ
ថ្ងៃ អង្គារ ទី ២៩ ខែ ធ្នូ ឆ្នាំ ២០០៩

ក្នុង​ទឹកមុខ​ញញឹម ស្រទន់ កែវភ្នែក​មុត​ថ្លា​គួរ​ឱ្យ​ចង់​គយគន់​នេះ គឺ​កញ្ញា​សាន វ​ត្ដី ក្នុង​វ័យ​១៩​ឆ្នាំ ។ នាង​មាន រូប​សម្ពស្ស​ស្រស់​ផូរផង់​ប្រៀប​ដី​ដូច​បុ​បា្ព​ក្រពុំ មួយ​ទង​បណ្ដាល​ឱ្យ​បុរស​ទាំងឡាយ​ឃើញ ហើយ​តែងតែមាន​ក្ដី​ប្រាថ្នា​ចង់​ថ្នាក់ថ្នម ប្រលោម​សុំ​ស្នេហា ។នាង​ជាតា​រា​សំដែង កាយវិការ​ខារ៉ាអូខេ​ថ្មី​មាន​ទេព​កោសល្យខ្ពស់ ។ ជា​ការ​ពិត​ណាស់ រយៈពេល​២​ឆ្នាំ កន្លង​មកនេះ នាង​ត្រូវ​បាន​ផលិតកម្ម​ក្រៅ ប្រទេស​មួយ​ចំនួន​ហៅ​ឱ្យ​ចូលរួម​សំដែង​កាយវិការ​ខារ៉ាអូខេ​ជា​ច្រើន​វ៉ុល​ សំរាប់​លក់​នៅ សហរដ្ឋអាមេរិក ។កញ្ញា​សាន វ​ត្ដី ឱ្យ​ដឹង​ថា នាង​ឈាន ជើង​ចូល​ប្រឡូក​នៅ​ក្នុង​ពិភព​សិល្បៈ​សំដែង កាយវិការ​ខារ៉ាអូខេ​នេះ គឺ​ដោយសារ​តែ នាង​មាន​និស្ស័យ​ស្រលាញ់​ចូល​ចិត្ដ​តាំងពីវ័យ​កុមារភាព​មក​ម្ល៉េះ ។

ម្យ៉ាងវិញទៀត នាង​យល់​ថា ការ​ជ្រៀតចូល​ក្នុង​ពិភព​សិល្បៈ សំដែង​នឹង​ធ្វើ​ឱ្យ​រូប​នាង​បាន​សប្បាយ និងអាច​មានឱកាស​ចេញទៅ​កំសាន្ដ​នៅ​ឯ ប្រទេស​ផ្សេង​ៗ​ទូ​ទាំង​ពិភពលោក​តាម​ចំណង់​ចំណូលចិត្ដ​របស់​នាង​ដែល​ចង់​ ធ្វើ​ជា​អ្នកទេសចរ​ដើរ​កំសាន្ដ ។ ដោយសារ​បែប​នេះ​ហើយ ទើប​កាលពី​ចុងឆ្នាំ​២០០៧ នាង​សំរេចចិត្ដ ឈប់​សិក្សា​ត្រឹម​ថ្នាក់​ទី​១០ ហើយចាកចេញពីស្រុកកំណើតនៅខេត្ដបន្ទាយមានជ័យ មក រស់នៅ​ភ្នំពេញ​ជាមួយ​ជីដូន​ចូល​ហាត់រៀនសំដែង​ក្នុង​ក្លឹ​ប​សិល្បៈ​មួយ ។ បន្ទាប់​ពី​ហាត់ រៀន​រយៈពេល​៣​ខែ​នាង​មាន​សមត្ថភាពអាច​ចេញ​សំដែង​ជា​លើក​ដំបូង​ឱ្យ​ ផលិតកម្មភ្នំ​រំសាយសក់ ។ ជា​បន្ដបន្ទាប់​មក​ទៀត នាង មានឱកាស​សំដែង​ឱ្យ​ផលិតកម្ម​ទាំង​នៅ​ក្រៅ និង​ក្នុង​ប្រទេស ។

ថ្មី​ៗ​នេះ ផលិតកម្ម​ទេព កុមារ​ពេជ្រ​បាន​ផ្ដល់​ឱកាស​ឱ្យ​នាង​ចូលរួម សំដែង​ជាតា​រា​កិត្ដិយស​ក្នុង​រឿង “​ច័ន្ទ​សង្វា បុ​បា្ព​ភួង​” ។កញ្ញាសាន វ​ត្ដី ឱ្យ​ដឹង​បន្ដ​ទៀត​ថា សព្វ ថ្ងៃ​ទោះបីជា​នាង​ជា​អ្នក​សំដែង​ថ្មី​ពុំ​ទាន់​មាន គេ​ស្គាល់​ជា​ទូទៅ និង​មានកេរ្ដិ៍ឈ្មោះ​ល្បី ដូច​សិល្បករ សិល្ប​ការិនី រៀមច្បង​មុន​ៗ ក៏ ពិតមែន តែ​នាង​មាន​មោទនភាព​យ៉ាង​ខ្លាំង ដោយ​បាន​ចូលរួម​សំដែង​ភាពយន្ដ​បែប បុរាណ ។ នាង​មាន​ឆន្ទៈ​មោះមុត​ក្នុង​ការ​ខិត ខំប្រឹង​ប្រែង​តស៊ូ​ពុះពារ​គ្រប់​ឧបសគ្គ​ទាំងអស់ ដើម្បី​ដណ្ដើម​យក​កេ​រិ៍្ដ​ឈ្មោះ​ល្បី​ក្នុង​ពិភព សិល្បៈ ។ ហេតុនេះ​ហើយ ទើប​ក្រៅពី​សំដែង កាយវិការ​ខា​​រ៉ា​អូ​ខេ នាង​តែងតែ​ឆ្លៀតពេល ទំនេរ​ទៅ​ហាត់រៀន​ច្រៀង​ថែម​ទៀត ដើម្បី ឱ្យ​ក្លាយ​ខ្លួន​ជា​អ្នកចំរៀង​អាជីព ។

នាង សង្ឃឹម​ក្នុង​ចិត្ដ​ថា ក្រោយ​ពី​នាង​ហាត់រៀន ច្រៀង​ចេះ​ស្ទាត់​ហើយ​នោះ នាង​នឹង​មាន ឱកាស​បាន​ឡើង​ច្រៀង​ជា​កិត្ដិយស​នៅ​លើ ឆាក​ប្រគំ​តន្ដ្រី​ចុង​សបា្ដហ៍​តាម​ស្ថានីយ​ទូរ ទស្សន៍​នានា​ជាក់​ជា​មិន​ខាន ។ ពេល​នោះ ហើយ​ដែល​ជា​ឱកាស​ធ្វើ​ឱ្យ​នាង​ទទួល​បានការ​គាំទ្រ​ពី​ប្រិ​យ​មិត្ដ​ ទស្សនិកជន​កាន់តែ​ខ្លាំងឡើង ។កញ្ញាសាន វ​ត្ដី មានស្រុក​កំណើត​នៅ​ខេត្ដ បន្ទាយ​មាន​ជ័យ ឪពុក​ឈ្មោះ​មាស សំបូរ ម្ដាយ​ឈ្មោះ​ស្វាយ សុ​ខន ។ នាង​មាន​បងប្អូន ៦​នាក់​ក្នុង​នោះ​ស្រី​៣​នាក់ ចំណែក​រូប​នាង​ជា កូន​ទី​៤ ៕



កញ្ញា​ សាន វ​ត្ដី (ដោយ៖​ រស្មី)

Source:http://www.kohsantepheapdaily.com.kh/

No comments:

Post a Comment

 

Sample text

Sample Text