4/30/10

កញ្ញា​ញឹ​ម ចាន់​ថន ទទួល​ជោគជ័យ​លើ​វិ​ថី​សិល្បៈ មុខរបរ​លក់​សំលៀក​បំពាក់ តែ​ជួប​ស្នេហ៍​បរាជ័យ

ដោយ ៖ សា​ម៉​ន
ថ្ងៃ សៅរ៍ ទី ២ ខែ មករា ឆ្នាំ ២០១០

រាជធានី​ភ្នំពេញ ៖ ប្រិ​យ​មិត្ដ​អ្នក​អានពិតជា​ធ្លាប់​ស្គាល់​កញ្ញាញឹ​ម ចាន់​ថន តាមរយៈ​ទូរទស្សន៍​នានា​គ្រប់​កម្មវិធី​ប្រគំ​តន្ដ្រី​ចុងសបា្ដហ៍​ញឹកញាប់​មក ​ហើយ ជា​ពិសេស​នាងអតីត​ជា​ពិធី​ការិនី​ក្នុង​កម្មវិធី “​អេ​វ័ន​”​របស់ ស្ថានីយទូរទស្សន៍ CTN។កញ្ញា ញឹ​ម ចាន់​ថន ក្នុង​វ័យ​២៩​ឆ្នាំ​ដ៏ ស្រស់​សោភា​នេះ កន្លង​មក​បាន​ចាប់​អាជីពជា​អ្នកចំរៀង​តាម​ភោជនីយដ្ឋាន​ក្នុង​ទីក្រុងភ្នំពេញ និង​ជា​តារាចំរៀង​កិត្ដិយស​ក្នុង​កម្ម វិធី​ប្រគំ​តន្ដ្រី​ចុង​សបា្ដហ៍​តាម​ស្ថានីយ​ទូរទស្សន៍​នានា​។

ទីបំផុត​នាង​បាន​ក្លាយជា​អ្នកចំរៀង​ថត​សំលេង​ចូល​ស៊ី​ ឌី និង​ជាតា​រា សំដែង​ភាពយន្ដ និង​ជាតា​រា​សំដែង​កាយវិការ​ខារ៉ាអូខេ ។ ឆ្លងកាត់​ក្នុង​វិស័យ​សិល្បៈ ចំរុះ​រយៈពេល​១០​ឆ្នាំ​មកនេះ កញា​ញឹ​ម ចាន់ ថន ទទួល​ជោគជ័យ​ក្នុង​អាជីព​យ៉ាង​ត្រចះត្រចង់​រហូត​មានឈ្មោះ​ល្បី​ទាំង​ក្នុង និង​ក្រៅប្រទេស ។កញ្ញា​ញឹ​ម ចាន់​ថន កន្លង​មក​ធ្លាប់​ចូល រួម​សំដែង​ភាពយន្ដ​ជា​ច្រើន​រឿង​ដូច​ជា​រឿង “​មេអំបៅ​មាស​” និង​រឿង​“​ស្នាម​ស្នេហ៍ សមុទ្រ​រាម​” ជាដើម​។

ក្រៅពី​នេះ​នៅ​ចុងឆ្នាំ២០០៩ នេះ​នាង​បាន​ចូលរួម​សំដែង​រឿងអប់រំ និង​ខ្សែ​វី​ដេ​អូ​ភាគ​សំរាប់​ចាក់​ផ្សាយតាម​កញ្ចក់​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ ​៥ គឺ​រឿង “​ល្មម​ហើយ​លោក​ប្ដី​” ដោយ​នាង​ត្រូវ​អ្នក​ដឹកនាំ​រឿង​តំរូវ​ឱ្យ​សំដែង​ជា​តួ​ប្រពន្ធ​របស់​លោក ទេព រិ​ន​ដា​រ៉ូ ។កញ្ញាញឹ​ម ចាន់​ថន ឱ្យ​ដឹង​ថា សព្វថ្ងៃនេះ​ក្រៅពី​មាន​អាជីព​ជា​អ្នកសិល្បៈ នាងមាន​អាជីព​មួយទៀត គឺ​បើកហាង​លក់សំលៀក​បំពាក់​ទាន់​សម័យមួយ​ស្ថិត​នៅ​ក្បែររោង​ភាពយន្ដ​លុ​ច្ស​ ជ្រុង​ខាងកើត​ប្រមាណ២០​ម៉ែត្រ​។

នាង​និយាយ​ថា ថ្វី​ដ្បិតតែ​ការងាររកស៊ី និង​អាជីព​សិល្បៈ​ទទួល​ជោគជ័យ តែរឿង​ស្នេហា​បែរជា​បរាជ័យ​ទៅ​វិញ​។ នាងស្រលាញ់​គ្នា​ជាមួយ​បុរស​វ័យ​ស្រករ​នាង​ធ្វើការងារ​នៅ​ក្នុង​ក្រុមហ៊ុន​ ឯកជន​មួយ តែ​កាលពី​ពាក់កណ្ដាល​ឆ្នាំ​២០០៩ នេះ​បាន​បែកបាក់ចែកផ្លូវ​គ្នា​វិញ​ដោយ​មិន​ចុះសំរុង​នឹង​គ្នា ។ ក្រោយ​ពី​បែកបាក់​ពី​បុរស​នោះ​មក​នាង​ពុំ​មានទំនាក់ទំនង​ស្នេហា​ជាមួយ​បុរស​ ណា​ម្នាក់ ទៀត​ទេ ហើយ​ក៏​មិន​ចង់​មាន​ស្នេហា​ទៀតដែរ​។

នាង​និយាយ​ថា “​នាង​ខ្ញុំ​រាងចាល ហើយ​ប្រុស​ៗ” ។កញ្ញាញឹ​ម ចាន់​ថន មានស្រុក​កំណើត​នៅ ខេត្ដកំពត ឪពុក​ឈ្មោះ​ញឹ​ម សា​មឿ​ន ម្ដាយ ឈ្មោះ​ភី សារី​។ នាង​មាន​បង ប្អូន​៥​នាក់ ក្នុងនោះ​ស្រី​៣​នាក់ ចំណែក​រូប​នាង​ជា​កូន​ទី​៣ ។ នាង​បាន​ឈាន​ជើង​ចូល​ប្រឡូក​ក្នុង​វិស័យសិល្បៈ​ចំរៀង​តាំងពី​ឆ្នាំ​១៩៩៧ មក​ដោយច្រៀង​នៅ​តាម​ពិធី​មង្គលការ​ជាមួយ​ក្រុមតន្ដ្រីសម័យ​ខេត្ដកំពត ។ ក្រោយមក​នៅឆ្នាំ​១៩៩៨ នាង​បាន​បណ្ដែត​ជីវិត​ចូល​ប្រឡូកពិភព​សិល្បៈ​នៅ​រាជធានី​ភ្នំពេញ​រហូត​ មានឈ្មោះ​ល្បី​ដល់​សព្វ​ថ្ងៃនេះ ។

កញ្ញា ​ញឹ​ម ចាន់​ថន (រូបថត Saray)

No comments:

Post a Comment

 

Sample text

Sample Text