4/29/10

តារាចំរៀង​ដូច​កូនកាត់ “​សា​សា​”​ត្រៀម​ចូល​ផលិតកម្ម បន្ទាប់​ពី​ស្នេហ៍​ជាមួយ​កូនលោក​មន្ដ្រី​ម្នាក់​បែកបាក់

ដោយ ៖ សា​ម៉​ន

ថ្ងៃ ពុធ ទី ១៣ ខែ មករា ឆ្នាំ ២០១០


រាជធានី​ភ្នំពេញ ៖ សាសា​ ​តារាចំរៀង ដែល​មាន​រូប​ស្រស់​សោភា​ជាប់​ជា​អ្នកចំរៀង កូនកាត់​បាន​បង្ហើប​ឱ្យ​ដឹង​ថា នាង​ត្រៀមខ្លួន ចេញ​ទៅ​ច្រៀង​ឱ្យ​ផលិត កម្ម​ថ្មី​មួយទៀត​ក្នុងពេល​ឆាប់​ៗ​នេះ ខណៈ​ពេល​​នាង​ព្រមសារភាព​ថា ទំនាក់ទំនង​ស្នេហា​របស់​នាងជាមួយ​កូន​មន្ដ្រី​ម្នាក់​ធ្លាប់តែ​ល្អូក​ល្អឺ​ន ​នោះ​ត្រូវបាន​បែកបាក់​ហើយ ។

សា​សា ធ្លាប់​រង​នូវ​ការ​រិះគន់​អំពី​រូបថតបែប​សិច​ស៊ី​លេច​លើ​លេច​ក្រោម​និង​ជួប​ រឿងស៊យ​ដោយ​ភ័ន្ដ​ច្រឡំ ។ បទ​ថ្មី​ៗ​ពេញ​និយម២​បទ​របស់​នាង គឺ​បទ ស្នេហ៍​កុំ​បង្ខំ និង​បទក្រមុំចាស់​ចាយរៀង ដែល​នាង​ច្រៀង​ក្នុងផលិតកម្ម​ក្លា​ស្ស៊ិ​ក វ៉ុល​ចុង​ក្រោយ​។ ទាំង២​បទ​នេះ​កំពុង​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង ដែល​គេ​មិន​នឹក​ស្មានថា នាង​ត្រូវ​លាចាកទ្រនំ​ចាស់​ផ្លាស់​យក​ទ្រនំ​ថ្មី​បែប​នេះ​ឡើយ ។ ពាក់ព័ន្ធ​ដល់​ការ​ត្រៀមខ្លួន​ចេញ​ទៅ​ច្រៀងឱ្យ​ផលិតកម្ម​ថ្មី​នោះ កញ្ញា សា​សា បាន​ប្រាប់​ថា នាង​មិន​មាន​បញ្ហា​អ្វី​ជាមួយ​ផលិតកម្មក្លា​ស្ស៊ិ​ក​នោះ​ទេ តែ​ការ​ចាកចេញ​របស់​នាងពេល​នេះ​ក៏​ព្រោះតែ​ផលិតកម្ម​ក្លា​ស្ស៊ិ​ក​យឺត យ៉ាវ​​ក្នុង​ការ​ចេញ​វ៉ុល​ថ្មី​ៗ​ដែល​ធ្វើ​ឱ្យ​នាង​មានការ​ព្រួយបារម្ភ​អំពី ​ការ​បាត់បង់​ប្រជាប្រិយភាព ។ យ៉ាងណា​ក៏​ដោយ​ចុះ​សា​សា នាង​បាន និយាយ​ថា​នាង​មិន​បោះបង់​ចោល​ផលិតកម្ម ក្លា​ស្ស៊ិ​ក​នោះ​ទេ នៅ​ពេល​ដែល​ផលិតកម្ម​នេះត្រូវការ​រូប​នាង​ នាង​ពេញចិត្ដ​នឹង​ច្រៀង​ជូនបាន ។

សា​សា ឆ្នាំ​នេះ​មាន​អាយុ​២០​ឆ្នាំ ក្នុងអាជីព​ជា​អ្នកចំរៀង​សម័យ សា​សាកំពុង​តែឈរ​នៅ​ក្នុង​ជួរ​អ្នកចំរៀង​ល្បី​ៗ​និង​កំពុង​ពេញនិយម​សំរាប់​ ស្រទាប់​យុវវ័យ ។ ការ​ពិតណាស់​តារាចំរៀង​ដែល​ល្បី​មិន​ខុស​អ្វី​ពី​ដើមឈើ​ដែល​ដុះ​ខ្ពស់​ហើយ​ រង​នូវ​ខ្យល់​បោកបក់នោះ​ឡើយ ។ មួយ​រយៈ​ចុង​ក្រោយ​នេះតារាចំរៀង​វ័យ ក្មេង​ង​រូប​ស្រស់​សា​សាបាន​រងនូវ​ការ​រិះគន់​យ៉ាង​ខ្លាំង​នៅ​ពេល​ដែល​ ព័ត៌មាន លេចឮ​មក​ខាងក្រៅ​មិន​ដូច​គ្នា​ទៅ​នឹង​អ្វី ដែល​រូប​នាង​បាន​សាង ។ ម្យ៉ាង ទៀត ស្របពេល​ដែល​រលក​នៃ​ការ​រិះគន់​មិន​សម​ហេតុផល​កាន់តែ​ពុះកញ្ជ្រោល​ទៅ​លើ​ រូបថត​បែប​សិច​ស៊ី​របស់​សា​សា បាន​ធ្វើ​ឱ្យ​កេរ្ដិ៍ឈ្មោះរបស់​នាង​កាន់ តែ​ត្រូវ​បាន​ញាំញី​។ ប៉ុន្ដែ​សា​សាបាន​បង្ហាញ​នូវ​ភាព​មិន​ចុះចាញ់​ចំពោះ​ទម្ងន់នៃ​ការ​រិះគន់​មក ​លើ​រូប​នាង ហើយ​ខិតខំ​បន្ដការ​កសាង​នូវ​ទ​ង្វើ​ល្អ​រួម​ទាំង​ផ្ដាំ ផ្ញើ​សម្លេងពិត​តាម​រយៈ​សារ​ព័ត​ត៌​មាន ទីបំផុត​ព័ត៌មានអាស្រូវ​ការ​រិះគន់​ទាំងឡាយ​ក៏​បាន​សាបរលាប​ក្នុង​រយៈពេល​ដ៏ ​ខ្លី ហើយ​ស្រស់​ស្រីសា​សា​នៅ​តែ​រក្សា​បាន​កេរ្ដិ៍ឈ្មោះនិង​ប្រជាប្រិយភាព​ដដែលលើ ​វិ​ថី​សិល្បៈ។

ចំពោះ​បញ្ហា​ស្នេហា​វិញ​សា​សាបាន​បញ្ជាក់ថា រូប​នាង​បាន​ផ្ដាច់ចំណង​ទាក់ទង​ជាមួយកូន​មន្ដ្រីជាន់ខ្ពស់​ម្នាក់​នោះ​ហើយ បើ​ទោះបីជា​ពេល​ខ្លះ​គេ​បាន ឃើញ​ក​ម្លោះ​រូប​នោះព្យាយាម​ស្កាត់​ជួប​នាង​ក៏​ដោយ ។ នាង​ប្រាប់ថា ការ​ផ្ដាច់ចំណង​ទាក់ទង​នោះ គឺ​មិន​មានមូលហេតុ​អ្វី​ធំដុំ​នោះ​ទេ តែ​សំរាប់​អ្នក សិល្បៈ ដូច​រូប​នាង​គឺ​យក​ល្អ​កុំ​ទាន់​ចង់​ពាក់ព័ន្ធ​នឹងបញ្ហា​ស្នេហា​ធ្វើ​អ្វី ព្រោះ​អាច​ប្រឈម​មុខ​នឹងការ​រិះគន់​ផ្លូវ​អាក្រក់ ។ ម្យ៉ាងទៀត​ប្រសិនបើ នាង​ប្រថុយ​លង់ខ្លួន​នឹង​បញ្ហា​ស្នេហា​នៅ​ពេលនេះ នាង​ជឿ​ថា​អាជីព​របស់​នាង​នឹង​បរាជ័យមិន​ខាន ព្រោះ​ថាបើ​មាន​ស្នេហា​ប្រាកដជាមានការ​ប្រចណ្ឌ​មិន​ខាន ហើយ​ផ្ដើម​ពី​ការប្រចណ្ឌនោះ​លទ្ធផល​អវិជ្ជមាន​នឹង​កើតឡើងជា​បន្ដបន្ទាប់ ។

ក្រៅពី​ច្រៀង​ឱ្យ​ផលិតកម្ម​ក្លា​ស្ស៊ិ​ក សា​សា​ក៏​មានការ​មមាញឹក​ខ្លាំង​ផង​ដែរ ក្នុងការ​សំដែង Concert តាម​បណ្ដា​ខេត្ដ​ដើម្បីផ្សព្វផ្សាយ​ផលិតផល​ឱ្យ​ក្រុម ហ៊ុន​មួយ​ចំនួន​។ អំឡុង​ខែកុម្ភៈ​នេះ​នាង​នឹង​ចេញ​ទៅ ច្រៀង​ឱ្យ ផលិតកម្ម​ថ្មី​ឈ្មោះ Town Entertainment ដែល​នាង​មាន​ជំនឿ​ជា​មុន​ថា​ផលិតកម្ម​ថ្មី​នេះនឹង​ចូលរួម​ប្រកួតប្រជែង​ ដណ្ដើម​ទីផ្សារ​ជាមួយ​ផលិតកម្ម​ដទៃ​ទៀត​មិន​ខាន ព្រោះផលិតកម្ម​នេះ​មានការ​ត្រៀម​រៀបចំ​ដោយមាន​ទំនុកចិត្ដ​បំផុត ៕

សាលា ​តារាចំរៀងដែល​មាន​រូប​ស្រស់ដូចកូនកាត់


Source:http://www.kohsantepheapdaily.com.kh/

No comments:

Post a Comment

 

Sample text

Sample Text