4/29/10

កញ្ញា ​ផា​ន់ ស្រី​រ័​ត្ន តារា​សំដែង​កំពុង​ចាប់ផ្ដើម​រះ​លើ​វិ​ថី​សិល្បៈ

ដោយ ៖ សា​ម៉​ន

ថ្ងៃ អង្គារ ទី ២៦ ខែ មករា ឆ្នាំ ២០១០


រាជធានី​ភ្នំពេញ ៖ ទោះបី​បច្ចុប្បន្នការសម្ដែង​កាយវិការ​ខារ៉ាអូខេ និង​ភាពយន្ដ​បានធ្លាក់​ចុះ​ទន្ទឹម​នឹង​សេដ្ឋកិច្ច​ពិភពលោក​ធ្លាក់​ចុះ​ដែរ​ ក៏​ដោយ ក៏​សព្វថ្ងៃ​ក្រុម​យុវជន យុវនារី​ជាច្រើន​នៅ​តែ​ព្យាយាម​ធ្វើខ្លួន​ឱ្យ​ក្លាយជា​តារា​សម្ដែង ឬ​ជា​តារាចំរៀង​ព្រោងព្រាត ហើយកំពុង​បញ្ចេញ​សមត្ថភាព​ទេព​កោសល្យសម្ដែង​រៀង​ៗ​ខ្លួន ដើម្បី​ដណ្ដើម​យក​ប្រជាប្រិយភាព​ពី​ប្រិ​យ​មិត្ដ​ទស្សនិកជន និង​ធ្វើ​ឱ្យខ្លួន​មានកេរ្ដិ៍ឈ្មោះ​ល្បី​ក្នុង​ពិភព​សិល្បៈ ។

ជាមួយ​គ្នា​នេះ​ដែរកញ្ញា​ ផា​ន់ ស្រី​រ័​ត្ន ក្នុង វ័យ​១៩​ឆ្នាំ ក៏​បាន​ចាប់​អាជីព​ជា​អ្នក​សម្ដែងកាយវិការ​ខារ៉ាអូខេ​តាម​បទ​ចំរៀង និង​ជាអ្នក​សម្ដែង​ភាពយន្ដ​វី​ដេ​អូ​ថ្មី​មួយ​រូប ដែល ទើបនឹង​ចាប់ផ្ដើម​លេចមុខ​នៅ​ក្នុង​ពិភពសិល្បៈ​សម្ដែង ។ កញ្ញា​ ផា​ន់ ស្រី​រ័​ត្ន បានឱ្យដឹង​ថា នាង​បាន​ចាប់​អាជីព​សម្ដែង​នេះ​នៅ​ឆ្នាំ ២០០៧ បន្ទាប់​ពី​បងស្រី​នាង​ឈ្មោះ​ផា​ន់ ស្រី រ័​ត្ន តារា​សម្ដែង​ទទួល​បាន​ជោគជ័យ ហើយទៅ​រស់នៅ​ប្រទេស​បារាំង​កាលពី​ប៉ុន្មាន​ឆ្នាំ​មុននេះ ។ ស្រី​តូច​ច្រឡឹង​សាច់​ស​ម៉ដ្ឋខៃ​សំដី​ផ្អែមរូប​នេះ ទោះបី​មិន​បាន​ហ្វឹក​ហាត់រៀន​សម្ដែងនៅ​ក្លឹ​ប​ណាមួយ​ក៏​ដោយ ក៏​នាង​មាន​ទេពកោសល្យ​សម្ដែង​បាន​ល្អ​អាច​ចាប់​អាជីព​ជាតារា​សម្ដែង​រហូត​ ទទួល​បានការ​គាំទ្រ​ពី​ប្រិ​យ​មិត្ដ​ទស្សនិកជន​ជា​ច្រើន ហេតុនេះ​ហើយ​ទើបកន្លង​មក​មាន​ផលិតកម្ម​ទាំង​ក្នុង និង​ក្រៅប្រទេស​ជា​ច្រើន​បាន​ហៅ​នាង​ឱ្យទៅ​ចូលរួម​សម្ដែង​ថត​កាយវិការ​ ខារ៉ាអូខេ ដូច​ជា​ផលិតកម្មរៃ​មាស​ជាដើម ។ ក្រៅពី​នេះ​កន្លង​មកនាង​ធ្លាប់​បាន​ចូលរួម​សម្ដែង​ថត​ភាពយន្ដ​បាន​ចំនួន​៤​ រឿង​ហើយ​ដែរគឺ​រឿង “៥០០​ឆ្នាំ​ចាំស្នេហ៍​” រឿង​“​វិញាណ​ចាំជាតិ​” (​តួ​ឆ្នាស់​) រឿង​“​ព្រាយ​ពស់​” និង​រឿង​“​សាកសព​កំបុតក្បាល​” ជាដើម​។ កញ្ញា ផា​ន់ ស្រី​រ័​ត្ន បាន​ប្រាប់ថា ទោះបី​សព្វថ្ងៃ​នាង​ពុំ​ទាន់​ក្លាយជា​តារាសម្ដែង​ដែល​មានកេរ្ដិ៍ឈ្មោះ​ល្បី​ យ៉ាងណា​ក៏ដោយ ក៏​នាង​មានចិត្ដ​សប្បាយ​រីករាយ​ដែរ ពីព្រោះ​នាង​បាន​ក្លាយជា​តារា​សម្ដែង​មួយ​ដួងដែល​មាន​ប្រិ​យ​មិត្ដ​ ទស្សនិកជន និង​អ្នក​ដឹក នាំ​រឿងរួម​ទាំង​ម្ចាស់​ផលិតកម្ម​នានាមានការ​ចាប់អារម្មណ៍​លើ​រូប​នាង ហើយ​ផ្ដល់ឱកាស​ឱ្យ​នាង​បាន​សម្ដែង​កាយវិការ​បញ្ចេញទេព​កោសល្យ​សមត្ថភាព​ឱ្យ​ មហាជន​ទូទៅ បានឃើញដូច្នេះ​ហើយពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃនាង​មានការ​ងារ​សិល្បៈ​សម្ដែង​ជា​ បន្ដបន្ទាប់​។ ហេតុនេះ​ហើយដើម្បី​ពង្រីក​អាជីពសិល្បៈ​បន្ថែម​ទៀត និង​មានកេរ្ដិ៍ ឈ្មោះ​ល្បីក្នុង​ពិភព​សិល្បៈ​នោះ ពេលទំនេរ​នាង​បាន​ខិតខំប្រឹង​ប្រែង​ហ្វឹក​ហាត់រៀន​ច្រៀង​នៅ​ក្លឹ​បសិល្បៈ​ មួយ​ក្នុង​រាជធានី​ភ្នំពេញ ក្នុង​បំណងចាប់​អាជីព​ជា​អ្នកចំរៀង​នៅ​តាម​ភោជនីយដ្ឋា​ន ច្រៀង​ថត​សម្លេង​ចូល​ស៊ី​ឌី និង​ច្រៀង​ជាកិត្ដិយស​នៅ​លើ​ឆាក​ប្រគំ​តន្ដ្រី​ចុង​សបា្ដហ៍តាម​ ស្ថានីយទូរទស្សន៍​នានាជូន​ប្រិ​យ​មិត្ដទស្សនិកជន​ឱ្យ​គេ​បាន​ស្គាល់​កាន់តែ​ ច្រើននោះ​នាង​នឹង​មានកេរ្ដិ៍ឈ្មោះ​ល្បី​ជាក់​ជា​មិនខាន​ឡើយ ។ កញ្ញា ​ផា​ន់ ស្រី​រ័​ត្ន មក​ដល់​ឆ្នាំនេះ​នាង​មាន​អាយុ​១៩​ឆ្នាំ​ហើយ និង​មានស្រុក​កំណើត​នៅ​ស្រុក​ក្រូចឆ្មារ ខេត្ដ​កំពង់ចាម ។ នាង​មាន​បងប្អូន​៦​នាក់ ប្រុស​៤ ស្រី​២ នាង​ជា​កូន​ទី​៣ នៅ​ក្នុង​គ្រួសារ ហើយ​ត្រូវឪពុក​ម្ដាយ​នាំ​មក​រស់នៅ​រាជធានី​ភ្នំពេញ កាលពី​ឆ្នាំ​២០០២ ដែល​សព្វថ្ងៃ​រស់នៅ​ក្នុងខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ហើយ​នាងបាន​បញ្ចប់​ការ​សិក្សា​ត្រឹម​ថ្នាក់​ទី​៩​ប៉ុណ្ណោះ ។ ដោយសារ​ស្រឡាញ់​សិល្បៈ​ខ្លាំង​ពេក ទើបនាង​ឈប់​សិក្សា​យក​ពេលវេលា​មក​សម្ដែងថត​កាយវិការ​ខារ៉ាអូខេ​តាម​បទ​ចំរៀង និងសម្ដែង​ថត​ភាពយន្ដ​វី​ដេ​អូ ដោយ​នាង​មាន​ក្ដីសង្ឃឹម​ក្នុង​ចិត្ដ​យ៉ាង​មុត្មាំ​ថា នាង​នឹង​មានអនាគត​ល្អ​ក្នុង​វិស័យ​សិល្បៈ​សម្ដែង និងច្រៀង​មិន​ខាន​ឡើយ ។

ទាក់ទង​នឹង​ជីវិត​ស្នេហា កញ្ញា ផា​ន់ ស្រី រ័​ត្ន និយាយ​ថា សង្សារ​មិន​យក​ទេ បើ​យក​គឺយកប្ដី​តែ​ម្ដង តែ​មិនមែន​ពេល​នេះ​ទេ ចាំប្រឡូក​ក្នុង​វិស័យ​សិល្បៈ​បាន​យូរ​បន្ដិច​ទើបបើក​បេះដូង ។ ពេល​នេះ​មិនមែន​បាន​ន័យ​ថា គ្មាន​អ្នក​ស្រឡាញ់​នោះ​ដែរ គឺ​មាន​ប្រុស​ៗកំលោះ​ជា​ច្រើន​កំពុង​ជ្រួលជ្រើម​តាម​សុំ​សេចក្ដី​ស្នេហា​ពី​ នាងតែ​នាង​បាន​បដិសេធ​មិនទទួល​ពាក្យលួងលោម​របស់​ប្រុស​ៗ​កំលោះទាំងនោះ​ទេ ដោយ​នាង​យល់​ថា នាង​នៅ​ក្មេងមិន​ទាន់​ចង់​មាន​ស្នេហា​នៅ​ក្នុង​វ័យ​នេះ​ទេ ៕

កញ្ញា​ ផា​ន់ ស្រី​រ័​ត្ន ក្នុង វ័យ​១៩​ឆ្នាំ្ ជាតារាសំដែង

Source:http://www.kohsantepheapdaily.com.kh/

No comments:

Post a Comment

 

Sample text

Sample Text