4/29/10

ខូ សុគន្ធ​ធានី ហៅ នី​ហ្សា បុប្ផាដងស្ទឹង​ពោធិ៍សាត់ កំពុង​រី​កក្នុង​សួន​សិល្បៈ អ្នកចំរៀង​កន្ដ្រាក់​អារម្មណ៍

ដោយ ៖ សា​ម៉​ន

ថ្ងៃ ព្រហស្បតិ៍ ទី ១៤ ខែ មករា ឆ្នាំ ២០១០


រាជធានី​ភ្នំពេញ ៖ សំនៀង​ដែល​បន្លឺចេញពី​បំពង់ក​ កញ្ញា​ខូ សុគន្ធ​ធានី ហៅ​នី​ហ្សា ជួនកាល​បទ​យេ​យេ​ញ័រញាក់​កន្ដ្រាក់​អារម្មណ៍ ជួនកាល​ទៀត​បទ​មនោសញ្ចេតនា​លន្លង់លន្លោច​បាន​បំរើ​អារម្មណ៍​ប្រិ​យ​មិត្ដ​ ទស្ស​និកជន​ជា​រៀង​រាល់​រាត្រី​នៅ​ភោជនីយដ្ឋាន “​បុប្ផាជាយ​ដែន​” ក្នុង​តំបន់​បឹង​ត្របែក​នៃ​រាជធានីភ្នំពេញ ។ ថ្វី​ដ្បិតតែ​នាង​ច្រៀង​មិនសូវ​បានពីរោះ​ក៏​ពិតមែន តែ​នាង​មាន​រូប​សម្ពស្សស្រស់​ស្អាត​ផូរផង់​ប្រៀប​បីដូច​បុប្ផាក្រពុំ​មួយទង​ កំពុង​ចោល​ក្លិន​និង​គួរ​ជាទី​គយគន់ ​ធ្វើ​ឱ្យបុរស​កន្លង់​ទាំងឡាយ​ហើរ​ឆ្វែល​ក្បែរ​ប្រាណប្រា​ថ្នា​​​ចង់​ ថ្នាក់ថ្នម​ប្រលោម​សុំ​ស្នេហា​លើ​រូបនាង​ដែល​គេ​ស្គាល់​ថា ជាតា​រា​សំដែង​កាយវិការ​ខារ៉ាអូខេ និង​ជា​តារាចំរៀង​មួយ​រូប​ពោរពេញ​ដោយ​ទេព​កោសល្យ​សំដែង​និង​មានកាយវិការ​រស់ ​រវើក ។

កញ្ញា ​ខូ សុគន្ធ​ធានី ហៅ​នី​ហ្សា បានឱ្យ​ដឹងថា នាង​បាន​ឈាន​ជើង​ចូល​ប្រឡូក​ក្នុង​វិស័យសិល្បៈ​សំដែង​តាំងពី​ឆ្នាំ​២០០៥ តាម​និស្ស័យស្រឡាញ់​ចូល​ចិត្ដ​របស់​នាង​តាំងពី​កុមារភាព​មក ។ ការ​ខិតខំ​ប្រឹងប្រែង​បញ្ចេញ​ទេពកោសល្យ​សមត្ថភាព​ទាំង​សំដែង​និង​ ច្រៀងរយៈពេល​៥​ឆ្នាំ​មកនេះ នាង​មានការ​រីកចំរើន​រលូន​ទៅ​មុខជា​និច្ច​ក្នុង​អាជីព​ជាតា​រាសំដែង​និង​ ច្រៀង ។ ប៉ុន្ដែ​នាង​ពុំ​ទាន់​មានកេរ្ដិ៍ ឈ្មោះ​នៅឡើយ​ទេ ព្រោះ​នាង​មិន​ទាន់មានឱកាស​បាន​ច្រៀង​ថត​ចូល​ក្នុង​កាស្សែត ឬ​ស៊ី​ឌី ប៉ុន្ដែ​កន្លង​មក​ក្រៅពី​ច្រៀង​ជា​ប្រចាំក្នុង​ភោជនីយដ្ឋាន​និង​នៅ​តាម​ រោងការ​នានានោះ នាង​ក៏​ធ្លាប់​មានឱកាស​បាន​ឡើង​ច្រៀងជា​កិត្ដិយស​នៅ​លើ​ឆាក​ប្រគំ​តន្ដ្រី​ ចុង​ស​ប្ដា​ហ៍ របស់​ស្ថានីយទូរទស្សន៍ CTN ក្នុង​កម្មវិធី “​អេ​វ័ន​” ផង​ដែរ ។ ក្រៅពី​នោះ នាង​តែងបាន​ចូលរួម​សំដែង​ថត​កាយវិការ​ខារ៉ាអូខេ តាម​បទ​ចំរៀង​ឱ្យ​ផលិតកម្ម​ទាំង​ក្នុង​ និងក្រៅប្រទេស​ជា​ច្រើន​ដូច​ជា ផលិតកម្ម​ម៉ៃ​សាម៉េ​ត ផលិតកម្ម​បុប្ពា ផលិតកម្ម​តោ​មាស រៃ​មាស និង​ផលិតកម្ម​មួយ​ចំនួន​ទៀត។

កញ្ញា ​ខូ សុគន្ធ​ធានី មានស្រុក​កំណើតនៅ​ស្រុក​សំពៅ​មាស ខេត្ដពោធិ៍សាត់ ។ នាងមាន​បងប្អូន​៧​នាក់ ប្រុស​៣​នាក់ ស្រី​៤​នាក់ ហើយ​រូប​នាង​ជា​កូន​ទី​៤​ក្នុង​គ្រួសារ ។ មក​ដល់ឆ្នាំ​នេះ​នាង​មាន​អាយុ​២៤​ឆ្នាំ​ហើយ ហើយនាង​បាន​ប្ដេជ្ញា​ចិត្ដ​យ៉ាង​មោះមុត​ថា នៅ​ថ្លៃ អនាគត​នាង​នឹង​ខិតខំ​កសាង​កេរ្ដិ៍ឈ្មោះ​ឱ្យបាន​ល្បី​ក្នុង​អាជីព​របស់​ខ្លួន ​ដូច​តារា​ល្បី​ផ្សេង​ៗទៀត​ដែរ ។

កញ្ញា ​ខូ សុគន្ធ​ធានី សព្វថ្ងៃ​ក្រៅពី​ច្រៀងជា​ប្រចាំ​នៅ​ក្នុង​ភោជនីយដ្ឋាន​និង​សំដែងកាយវិការ​ ខារ៉ាអូខេ​តាម​បទ​ចំរៀង នាង​ក៏មាន​អាជីព​មួយទៀត​គឺជា​អាជីវករ​លក់សំលៀក​បំពាក់​នៅ​ក្ន្នុ​ង​ផ្សារ​ ចាស់​ផង​ដែរ ។ ទាក់ទិន​នឹង​ជីវិត​ផ្ទាល់ខ្លួននាង​បាន​អះអាង​ថា សព្វ​ថ្ងៃនេះ​នាង​មិន​ទាន់​មាន​សង្សារ​ឬ​ជាប់ពាក់ព័ន្ធ​ពាក្យ​សំដី​ស្នេហា​ ជាមួយ​បុរស​ណាម្នាក់​នោះ​ទេ ព្រោះ​នាង​យកចិត្ដទុកដាក់​តែនៅ​លើ​វិស័យ​សិល្បៈ​ចំរៀង និង​សំដែង​ និងមុខរបរ​លក់​សំលៀក​បំពាក់​នៅ​ផ្សារ​តែប៉ុណ្ណោះ ឯ​រឿង​ស្នេហា​មិន​ទាន់​បាន​គិត​ទេ ។ តែ​ពុំ​មែន មាន​ន័យ​ថា​ នាង​គ្មាន​គេ​ស្រឡាញ់នោះ​ដែរ គឺ​មាន​បុរស​មិន​ថា​វ័យ​ចំណាស់ ឬ ក្មេង​ស្ទា​វក​ម្លោះ​ៗ​នោះ​ទេ​បាន​តាម​ប្រលោម សុំ​សេចក្ដី​ស្នេហា​ពី​នាង​យ៉ាងច្រើន តែ​នាងតែង​ឆ្លើយ​បដិសេធ​រហូត​។

កញ្ញា ​ខូ សុគន្ធ​ធានី ហៅ​នី​ហ្សា កន្លង​មក ដើម្បី​ទាក់ទាញ​ប្រិ​យ​មិត្ដ​អ្នក​ស្ដាប់​សម្លេងរបស់​នាង​ឱ្យ​បាន​ច្រើន​នោះ នាង​តែងតែបាន ជ្រើសរើស​បទ​ចំរៀង​ចំរុះ​មក​ច្រៀង​ដោយមិន​ប្រកាន់​ថា​បទ​មនោសញ្ចេតនា​ចាស់​ៗ ពី​សម័យ​មុនបទ​ចំរៀង​ចង្វាក់​រាំវង់ រាំក្បាច់ សា​រ៉ា​វ៉ា​ន់ ឡាំ​លាវ និង​បទ​ញ័រញាក់​កន្ដ្រាក់អារម្មណ៍​ឡើយ មិនតែប៉ុណ្ណោះ​នាង​បាន​ស្លៀកពាក់​តម្រូវ​ទៅ​តាម​បទ​ចំរៀង​នោះ ប៉ុន្ដែ ជា​ញឹកញាប់​នាង​តែងតែ​ស្លៀកពាក់​សិច​ស៊ី បញ្ចេញ​គល់ភ្លៅ ក្បាលពោះ និង​ដើមទ្រូង ឃើញ​សាច់​សខ្ចី​ទៀត​ផង ៕

កញ្ញា ​ខូ សុគន្ធ​ធានី ហៅ​នី​ហ្សា​ បុប្ផា​ដងស្ទឹង​ពោធិ៍សាត់
Source:http://www.kohsantepheapdaily.com.kh/

No comments:

Post a Comment

 

Sample text

Sample Text