8/25/10

សុខ សោមវត្តី ជិះរថយន្តថ្មី មួយ​ទៀតម៉ាក Ranger Rover



សុខ សោមវត្តី


សុខ សោមវត្តី តារាឯករូបស្រស់​ របស់ទូរទស្សន៍ បាយ័ន បានផ្លាស់ប្តូរពី រថយន្ត Lexus ចោល មកជិះរថយន្តថ្មី មួយ​ទៀតម៉ាក Ranger Rover ដែលមិត្តភក្តិ រួមអាជីព បានប្រាប់ថា មានតំលៃ ១០០ពាន់ដុល្លា ។ មានព័ត៌មាន ចចាមអារ៉ាម​ថា អ្នក ដែលជូនរថយន្តថ្មី ដល់ សុខ សោមវត្តី គឺជាគូស្នេហ៍ថ្មី របស់នាង ដែលនាងមានគំរោង រៀបការឆាប់ៗនេះ ។ ​ប៉ុន្តែពេលជួប អ្នកយកព័តមាន នាងបានអះអាងថា រថយន្ត Ranger Rover នេះ នាងខ្ចីគូដណ្តឹងនាងជិះ ។នៅស្ថានីយទូរទស្សន៍ បាយ័ន មានពិធីការិនី ស្រស់ស្អាត ជាច្រើនរូប ដូចជា សូលិកា, ពេជ្រ សេរីរ័ត្ន , សុខ សោមវត្តី និង ស៊ិន នារីរ័ត្ន ជាដើម ប៉ុន្តែបច្ចុប្បន្ន សុខ សោមវត្តី បានវ៉ាដាច់ប៊ិតហើយ ទាំងរូបសម្រស់ នឹងទេពកោសល ។

ចាប់តាំងពីមាន ព័ត៌មានថា សុខ សោមវត្តី បានបែកបាក់ជាមួយ គូដណ្តឹងកាលពី អំឡុងខែសីហា ឆ្នាំ២០០៩ មក កេរ្តិ៍ឈ្មោះរបស់នាង កាន់តែល្បីល្បាញ និង មានគេស្គាល់កាន់តែ ច្រើនជាងមុន រូបសម្រស់កាន់តែស្រស់ស្អាត រីឯ​ជីវភាព ក៏ប្រែ ប្រួលទៅតាមនោះដែរ ។ កាលណោះថែមទាំងមាន ព័ត៌មានថាមាន ទំនាក់ទំនងស្នេហ៍ ជាមួយមន្ត្រីគយម្នាក់ ទៀតផង ។ ​តាមអ្នកជិតដិតរបស់នាង បានអោយដឹងថា អ្នកដែលជូនកាដូ រថយន្តដ៏មានតំលៃនោះគឺជាមន្រ្តីគយនោះ។ ថ្វីដ្បិតតែ សុខ សោមវត្តី មិនចាប់អារម្មណ៍ អំពីព័ត៌មានខាងលើ ប៉ុន្តែនាងហាក់ដូចជា រារែកចិត្ត នាងគិតមួយសន្ទុះ ទើបឆ្លើយតប ​ដោយសម្តីមួយៗថា រថយន្ត Ranger Rover ដែលខ្ញុំជិះគឺជារបស់ គូដណ្តឹងខ្ញុំទេ ដោយសាររថយន្តខ្ញុំខូច ទើបគាត់ឱ្យ​ខ្ចីជិះ មួយរយៈ ។

ឆ្នាំថ្មីនេះ សុខ សោមវត្តី ឈានចូលវ័យ ២០ ឆ្នាំ ទាក់ទងនឹងរឿងរៀបការ នាងនៅតែបញ្ជាក់ថា មិនទាន់មានគម្រោង រៀបការនៅឡើយទេ ៕

No comments:

Post a Comment

 

Sample text

Sample Text