8/25/10

អឿន ដាលីសចេញទៅអូស្រា្តលីដើម្បីរៀបការ?

នៅព្រឹកថ្ងៃទី១៧ ខែសីហា ពិធីការិនី អឿន ដាលីស បានរួមដំណើរជាមួយម្តាយរបស់នាង ចេញដំណើរទៅកាន់ ប្រទេសអូស្ត្រាលី ទី ដែលនាងធ្លាប់បានទៅម្តងរួចមកហើយ ។ ការចេញទៅកាន់ប្រទេសអូស្ត្រាលី នាពេលនេះ នាំឱ្យមានព័ត៌មានថា នាងត្រូវបាន គូស្នេហ៍របស់នាងធានាដើម្បីឱ្យទៅរៀបការ នៅទីនោះជាមួយគ្នា ហើយថែមទាំង លែងត្រឡប់មកវិញទៀតផង តែ អឿន ដាលីស បានបកស្រាយថា មិនដែលមានគូស្នេហ៍ គូដណ្តឹងនៅប្រទេសអូស្ត្រាលីអ្វី នោះទេ ហើយពេល នេះនាងនាំម្តាយ ទៅលេងបងស្រីដែល រស់នៅទីក្រុងស៊ីដនី ដែលរយៈពេលតែមួយខែប៉ុណ្ណោះ នឹងត្រឡប់មកធ្វើ ការងារនៅទូរទស្សន៍ ប៉ុស្តិ៍លេខ ៥ វិញ ។
ស្រីស្អាត អឿន ដាលីស ធ្លាប់បាននិយាយថា នាងមិន ស្រឡាញ្ញ់បុរសនៅស្រុកខ្មែរទេ ហេតុដូច្នេះហើយនាំឱ្យគេសង្ស័យថា នាងនឹងទៅរៀបការយ៉ាងពិតប្រាកដ ពីព្រោះម្តាយរបស់នាងក៏ទៅ ជាមួយដែរ ហើយម៉្យាងពីមុននាងធ្លាប់និយាយថា ចង់ទៅបន្តការ សិក្សានៅប្រទេសអូស្ត្រាលីថែមទៀតផង ។

មានព័ត៌មានខ្សឹបខ្សៀវមុនពេលនាង ចេញដំណើរថា អឿន ដាលីស ហើយនិង ម្តាយរបស់នាង ទៅអូស្ត្រាលីលើកនេះ គឺដោយសារមានការធានាពីគូ ស្នេហ៍របស់នាង ។

ទោះជាមានព័ត៌មានខ្សឹបខ្សៀវដូចខាង លើនេះក្តី ពេលមុនចេញដំណើរ ស្រីស្អាត អឿន ដាលីស បាន ឱ្យដឹងថា “ខ្ញុំចេញទៅប្រទេសអូស្ត្រាលីនៅថ្ងៃទី ១៧ ខែសីហា ។ ខ្ញុំទៅលើកនេះជាមួយនឹងម៉ាក់របស់ខ្ញុំ គឺទៅលេង បងស្រីបង្កើតរបស់ខ្ញុំ ដែលរស់នៅទីក្រុង ស៊ីដនី ។ ខ្ញុំទៅលេងតែរយៈពេលមួយ ខែប៉ុណ្ណោះ នឹងត្រឡប់មកវិញហើយ គឺ ដូចលើកមុនអ៊ីចឹង ។

No comments:

Post a Comment

 

Sample text

Sample Text