តារារូបនេះពន្យល់ថា ស្ត្រីខ្លះនិយាយថាអាពាហ៏ពិពាហ៏ជាសុភ មង្គលតែសម្រាប់នាងមិនយល់អញ្ជឹងទេគឺយល់ថាវាជារឿងគួរអោយខ្លាច បំផុតក្នុងជីវិតពិសេសពេលឃើញគេរៀបការមិនបានប៉ុន្មានផងស្រាប់តែ ត្រូវលែងលះគ្នាវិញនោះ។
នាងលើកឡើងថា មិត្តភក្ត្រនាងខ្លះរៀបការហើយក៏ត្រូវប្តីក្បត់ចិត្ត ឫខ្លះត្រូវប្តីរត់ចោលទៅមានស្រីបាត់ទុកកូនអោយចិញ្ចឹមយ៉ាងវេទ នា។ តារារូបនេះហាក់ផ្តល់សញ្ញាអវិជ្ជមានជាច្រើនជុំវិញជីវិតក្នុងចំណង អាពាហ៍ពិពាហ៍ បើទោះជាអ្នកយកព័ត៌មានយើងព្យាយាមពន្យល់ពីគូរស្នេហ៏គំរូខ្លះ អោយនាងបានស្តាប់ក្តី។ ម៉ាយ៉ាវិនបន្តថា «ខ្ញុំមិនមែននិយាយលេងទេបើគេចរួចខ្ញុំសុំមិនយកប្តី ឬមានសង្សារអីទេព្រោះគិតៗទៅដូចជាគួរអោយខ្លាចណាស់ បើមិនជឿសួរអ្នកជិតដិតខ្ញុំទៅខ្ញុំអត់ដែលទទួលយកក្តីស្រឡាញ់ ពីប្រុសណាទេតាំងពីចាញ់បោកចិត្តប្រុសម្នាក់នោះមក»។
សូម រំលឹកថាកាលពីជិតពីរឆ្នាំមុនកញ្ញាម៉ាយ៉ាវីនបានត្រូវបាន ប្រុសអាមេរិកម្នាក់សន្យាថាចូលស្តីដណ្តឹងដោយអោយនាងរង់ចាំមួយ ឆ្នាំហើយមួយឆ្នាំទៀតលុះដល់ទីបំផុតប្រុសនោះក៏បែកចិត្តធ្វើអោយនាង ខកចិត្ត តាំងពីពេលនោះហើយដែលគេចាប់អារម្មណ៏ថានាង លែងរវល់នឹងរឿងស្នេហា រហូតដល់មានអ្នកសិល្បៈខ្លះនិយាយថានាងជា នារីខ្ទើយដែលមិនចូលចិត្តបុរសទៀតផងក្រោយពីតារារូបនេះមានភាព ជិតស្និទ្ធជាមួយតែមិត្តភក្ត្រនារីភាគច្រើនជំនូសវិញ។
ម៉ាយ៉ាវិននិយាយថា« ធ្វើជាមនុស្សពិតជាពិបាកណាស់ បើដើរជាមួយប្រុស គេថាសង្សារលុះដល់និយាយជាមួយស្រី គេថាខ្ទើយ»។ ទោះយ៉ាងណា ក៏ម៉ាយ៉ាវីនអះអាងថា នាងមិនខ្វល់ពីពាក្យមុសាទាំងនោះឡើយ សំខាន់អោយតែអ្នកនាងសប្បាយចិត្ត ដែលចំណូលចិត្តរបស់នាងក្នុងពេលនេះគឺនាងមិនត្រូវការជីវិត ក្នុងនាមជាស្ត្រីមានគូស្រករអីទេ ដោយសុំរស់នៅតែឯងបែបនេះគឺមានសេចក្តីសុខជាង។
កញ្ញា បន្តថា «ត្បិតថាខ្ញុំគ្មាននិស្ស័យជាមួយមនុស្សប្រុស តែខ្ញុំមិនទៅបួសឡើយ គឺសុខចិត្តនៅច្រៀងទាល់តែស្រែកលែងរួច ដើម្បីខំសន្សំប្រាក់អោយបានច្រើន ទុកសម្រាប់ចាស់ ដោយមិនពឹងកម្លាំងអ្នកណាឡើយ(អនាគតស្វាមី)»។
ក្រៅពីថតចម្រៀង អោយផលិតកម្មក្រៅស្រុក និងឡើងច្រៀងតាមឆាកតន្ត្រីទូរទស្សន៏ម៉ាយ៉ាវីន នៅតែជាអ្នកចម្រៀងពេលរាត្រីក្នុងរង្គសាលទន្លេសាបនៅឡើយទេដោយការ និយាយស្តីនិងកាយវិការបស់តារារូបនេះត្រូវបានមិត្តភក្រ្តរបស់ នាងអះអាងដូចគ្នាថា តារារូបនេះមិនដែលខ្វល់ពីការប្រមាញ់ស្នេហ៍របស់មនុស្សប្រុសណា ឡើយ សូម្បីតែអ្នកទូរស័ព្ទមកលេបខាយនាង ក៏ត្រូវក្រមុំធ្លាប់ខកស្នេហ៍រូបនេះ ពន្យល់បុរសទាំងនោះដូចសម្តីដែលនាងបាននិយាយប្រាប់អ្នកយកព័ត៌ មានយើងខាងលើដែរ។
ប្រភពៈ សប្បាយ
No comments:
Post a Comment