8/18/10

ការប្រកួត​ជ្រើសរើស​បវរកញ្ញា​ចក្រវាល​ប្រចាំ​ឆ្នាំ​2010ឈានដល់​វគ្គបង្ហាញ​ម៉ូដ​សំលៀក​បំពាក់​ប្រចាំ​ប្រទេស

ការប្រកួត​ជ្រើ​សរើស​បវរកញ្ញា​ចក្រ​វាល​ ប្រចាំ​ឆ្នាំ​២០១០ ដែល​រៀប​ចំឡើង​នៅ​ក្នុង​ទី​ក្រុង​ឡាសវ៉េហ្គាស រដ្ឋ​ណេវ៉ាដា សហរដ្ឋ​អាមេរិក បាន​ចូល​ដល់​វគ្គ​បង្ហាញម៉ូដ​សំលៀក​បំពាក់​ប្រពៃ​ណី​ប្រចាំ​​ប្រទេស​ ដោយ​បេក្ខ​នារី​ដែល​ចូល​រួម​ប្រកួត​ទាំង​អស់​បាន​បង្ហាញ​សំលៀក​បំពាក់​ ប្រចាំ​ប្រទេ​ស​នីមួយៗ​របស់​ពួកគេ​ដែល​សុទ្ធ​តែ​មាន​លក្ខណៈ​​ប្លែកៗ​គួរ​ឱ្យ ​ចាប់អារម្មណ៍ ។​ ក្នុង​ពិធី​ប្រកួត​ជ្រើស​រើស​បវរកញ្ញា​ចក្រ​វាល ​ការ​បង្ហាញ​ ម៉ូដ​សំលៀក​បំពាក់​ប្រចាំ​ប្រទេស​ជា​វគ្គ​ប្រកួត​ដ៏​សំខាន់​មួយ​ផងដែរ ។

នៅ​ក្នុង​វគ្គ​ប្រកួត​បង្ហាញ​ម៉ូដ​សំលៀក​បំពាក់ ប្រចាំ​ប្រទេស​នោះ ​បេក្ខ​នារី​នីមួយៗ​ហាក់​ដូច​ជា​​មានអារម្មណ៍​ភ័យ​ផង​អរ​​ផង ដោយ​បង្កប់​នូវ​អារម្មណ៍​គិត​ថា មិនដឹង​ជា​ខ្លួន​មាន​សមត្ថ​ភាព​ទទួល​បាន​ជ័យ​​ជំនះ​ក្លាយជា​បវរកញ្ញា​ចក្រ​ វាល​ប្រចាំ​ឆ្នាំ​២០១០​ ឬ​ក៏​អត់​នោះ​ទេ ។ ការ​ប្រកួត​ជ្រើស​រើស​បវរកញ្ញា​ប្រចាំ​ឆ្នាំ​២០១០​​នេះ មាន​បេក្ខ​នារី​៨៥​នាក់បាន​ចូល​រួម​ប្រកួត ហើយ​វគ្គ​ប្រកួត​ផ្តាច់​​ព្រ័ត្រ​នឹង​រៀប​ចំ​ឡើង​នៅថ្ងៃទី​២៣ សីហា​ ខាង​មុខនេះ ៕


























ការប្រកួត​ជ្រើសរើស​បវរកញ្ញា​ចក្រវាល​ប្រចាំ​ឆ្នាំ​2010ឈានដល់​វគ្គបង្ហាញ​ម៉ូដ​សំលៀក​បំពាក់​ប្រចាំ​ប្រទេស

No comments:

Post a Comment

 

Sample text

Sample Text