សាក្សីបានប្រាប់ថា ក្នុងពេលដើរម៉ូដ ឱ្យហាងពេជ្រនៅឯ ពិធីតាំងពិព័រណ៍ ត្បូងពេជ្រ ដែលប្រព្រឹត្ត ទៅនៅ ណាហ្គាវើល កាលពីដើមសប្តាហ៍ ទីមួយខែមិថុនា កន្លងមកនេះ ។ មានការលេចឮថា លី ម៉ារីណា ត្រូវម្ចាស់ហាងពេជ្រមួយ មានការមិន ពេញចិត្តចំពោះ សកម្មភាព របស់នាង ដោយសារតែនាង មិនធ្វើតាមការ ណែនាំរបស់គេ ដូចជាមិនមកទាន់ពេល មិនតុបតែងខ្លួន តាមសំណូមពររបស់ ម្ចាស់ហាងពេជ្រ ដែលនាងដើរម៉ូដ… ។ ប៉ុន្តែ ពេលសាកសួរ លី ម៉ារីណា បានបកស្រាយប្រាប់ថា ដូចជាមិនពិតទេ ។
ជួបជាមួយ លី ម៉ារីណា តាមទូរស័ព្ទនាងបាន បង្ហើបឱ្យដឹងថារូបនាង រួមជាមួយអ្នកបង្ហាញម៉ូដ គឺត្រូវ បានក្រសួងពាណិជ្ជកម្ម អញ្ជើញឱ្យទៅដើរម៉ូដ ក្នុងពិធីតាំង ពិព័រណ៍ត្បូងពេជ្រ រយៈពេលពីរថ្ងៃ នៅណាហ្គាវើល មិនមែនម្ចាស់ហាងពេជ្រ នីមួយៗ ជាអ្នកជួលឱ្យ ទៅដើរម៉ូដឡើយ ហើយក៏មិនមែន ម្ចាស់ហាងពេជ្រ ជ្រើសរើស យកអ្នកដើរម៉ូដ តាមចិត្តចង់ដែរ សំខាន់គឺក្រសួង ពាណិជ្ជកម្ម បានរៀប ចំឱ្យ ហាងពេជ្រ ដែលចូលរួម តាំងពិព័រណ៍ត្រូវ ចាប់ឆ្នោតដើម្បីយក អ្នកដើរម៉ូដ ។ ដូច្នេះក្រសួងជា អ្នករៀបចំ និង កំណត់ណែនាំឱ្យ ធ្វើយ៉ាងណាៗ មិនមែនស្រេចលើថៅកែ ហាងពេជ្រ ជាអ្នកបញ្ជាទេ ។
លី ម៉ារីណា បញ្ជាក់ប្រាប់ថា “រយៈពេលពីរថ្ងៃ ខ្ញុំបានដើរម៉ូដចំនួនពីរកន្លែង ដែលក្នុងនោះ ថ្ងៃទីមួយដើរនៅហាង ពេជ្រអន្តរជាតិ និង ថ្ងៃទីពីរ ដើរនៅហាងត្បូង រតនគិរី ផល ភារុណ ។ ក្នុងថ្ងៃ ដើរម៉ូដទីពីរ ម្ចាស់ហាងត្បូង រតនគិរី ផល ភារុណ ទាំង ពីរនាក់ប្តីប្រពន្ធ គាត់មានការពេញចិត្តចំពោះខ្ញុំ ដោយពួក គាត់បានលើកទឹកចិត្ត ឱ្យត្បូងជាកាដូដល់ខ្ញុំ ដែលធ្វើឱ្យខ្ញុំមានការរំភើបចិត្ត មែនទែន ទើបនៅពេល ចេញដើរម៉ូដ ធ្វើឱ្យខ្ញុំសើចម្នាក់ឯង បើទោះមិនមានការតម្រូវឱ្យ សើចក្នុងពេលដើរម៉ូដនោះក្តី គឺ សើច ទាំងមិនដឹងខ្លួន” ៕
ភ្នំពេញដេលីញូវ
No comments:
Post a Comment