8/25/10

គង់ ច័ន្ទស្រីមុំនឹងរូបថតអាស្រូវ


តារាសម្តែងវ័យក្មេង គង់ ច័ន្ទស្រីមុំ កំពុងបោះជំហានលើ វិថីសិល្បៈ ដោយជោគជ័យ ពោលគឺនាងលេចមុខ នៅក្នុងឈុតចម្រៀងខារ៉ាអូខេស្ទើរ គ្រប់ផលិតកម្ម ។ មិនត្រឹមតែប៉ុណ្ណោះនាងក៏ មានឱកាសក្លាយជាតួឯកនៅក្នុងរឿង ភាគរបស់ទូរទស្សន៍បាយ័នរឿង “ចាញ់ចិត្តដ្បិតស្នេហ៍” ។ ខណៈ ពេលជាមួយគ្នានេះដែរ នៅក្នុងពិភពសិល្បៈក៏មាន និយាយតៗគ្នាថាតារាវ័យក្មេង គង់ ច័ន្ទស្រីមុំ និង លោក ស៊ឹម សីហា ជាសង្សារ កំពុងរួមរស់នៅជាមួយគ្នាក្រោម ដំបូលតែមួយហើយកាលពីខែកក្កដា មានលេចចេញរូបថតស្រើបស្រាលដែល ស្រីមុំ និង សីហា បឺតមាត់គ្នាគួរឱ្យព្រឺព្រួច ។ អតីតFreshie Girl មិនជាប់ ជ័យលាភីរូបនេះបានបដិសេធថា “ខ្ញុំ និង សង្សារ របស់ខ្ញុំមិនបានរស់នៅជាមួយគ្នាទេ...” ។

បើទោះបី គង់ ច័ន្ទស្រីមុំ មិនជាប់ចំណាត់ ថ្នាក់ក្នុងការជ្រើសរើស Freshie Girl ឆ្នាំ ២០០៨ ក៏ ពិតមែន តែនាងបែរជា ទទួលបានជោគជ័យនៅក្នុង អាជីពជាតារាសម្តែងទៅវិញ ។ ដោយសារមុខមាត់ ស្រស់ស្អាត សម្បុរស្បែកសខ្ចី រួមជាមួយនឹងការតុបតែងខ្លួនតាមបែបយុវវ័យកូរ៉េទៀតនោះ បានធ្វើឱ្យ គង់ ច័ន្ទស្រីមុំ ទទួលការចាប់អារម្មណ៍ពីសំណាក់ ម្ចាស់ផលិតកម្មជាច្រើនអញ្ជើញនាងឱ្យទៅសម្តែង នៅក្នុងបទចម្រៀងខារ៉ាអូខេ ហើយដែលក្នុងនោះ មានដូចជា ផលិតកម្ម TV Band, Rock, Big Man និង ផលិតកម្មសាន់ដេ ជាដើម ។

ការសម្តែងបទចម្រៀងដែលធ្វើឱ្យ គង់ ច័ន្ទ ស្រីមុំ មានមុខនៅក្នុងវិស័យសិល្បៈរហូតដល់ពេល នេះគឺនៅក្នុងបទ “ស្រឡាញ់គ្នាឱ្យស្លាប់ចុះ” និង បទ “ថែសង្សារក្មេង” ។

យុវវ័យជាច្រើនបាននាំគ្នានិយាយថា ពួកគេ ស្រឡាញ់ទាំងអត្ថន័យចម្រៀង និង ពេញចិត្តទាំង ការសម្តែងរបស់តារា វ័យក្មេងទើបនឹងរះ គង់ ច័ន្ទស្រី មុំ ថែមទៀតផង ។

ខណៈពេលតារារៀមច្បងមួយចំនួនឈានចូលវ័យជ្រេជាបន្តបន្ទាប់នោះ បានធ្វើឱ្យតារាវ័យ ២០ ឆ្នាំ ដែលមានទាំង សមត្ថភាពសម្តែងនិង ក្លាហាននៅ ក្នុងការស្លៀកពាក់សិចស៊ីទៀតនោះ ហាក់មិនមាន ការលំបាកនៅក្នុងការសាង កេរ្តិ៍ឈ្មោះនៅក្នុងវិថីសិល្បៈឡើយ ។ ជាក់ស្តែង គង់ ច័ន្ទស្រីមុំ ដែលទើប ចាប់ផ្តើមជីវិតសិល្បៈតែមួយរយៈខ្លីនោះ ក៏មានឱកាសសម្តែងជាតួឯកស្រីនៅក្នុងខ្សែវីដេអូភាគរឿង “ចាញ់ចិត្តដ្បិតស្នេហ៍” នៅស្ថានីយទូរទស្សន៍បាយ័ន ។

គង់ ច័ន្ទស្រីមុំ សម្តែងជាតួស្រីឈ្មោះ ភួង រួមជាមួយតួប្រុសឈ្មោះ ខេន ដែលសម្តែងដោយ លោក ឡុង វីរៈយុទ្ធ ។ នៅក្នុងរឿងនេះនាង ភួង ជាកូនអ្នកចម្ការដែលមានជីវភាពរស់នៅធូរធារ តែ មានចរិតកាចឆ្នាសឆ្នើម ។ ចំណែកនាយ ខេនធ្លាប់នៅស្រុកភូមិជាមួយនាង ភួង ដែរ តែបានផ្លាស់មក រស់នៅទីក្រុងភ្នំពេញដើម្បីសិក្សា ។ ឪពុកម្តាយទាំង សងខាងបានរៀបចំផ្សំផ្គុំនាង ភួង និង នាយ ខេន ជា គូស្វាមីភរិយា ប៉ុន្តែកូនៗមិនបានស្រឡាញ់គ្នាទេ ។ នាង ភួង បានធ្វើពុតជាឆ្កួតទីបំផុតអ្នកទាំងពីរ នៅតែត្រូវឪពុកម្តាយចាប់ឱ្យរៀបការ... ។ នៅមាន ឈុតឆាកស្នេហាកាច់កុង រវាងតួប្រុសនិងតួស្រីជា ច្រើនទៀត ដែលនឹងចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍បាយ័នបន្ទាប់ពីរឿង “ហាមសិនមុនស្នេហ៍” ។

ថ្វីដ្បិតរឿង “ចាញ់ចិត្តដ្បិតស្នេហ៍” ជាការសម្តែងលើកដំបូងក៏ពិតមែន ប៉ុន្តែ គង់ ច័ន្ទស្រីមុំ បាននិយាយថា មិនមាន ការលំបាកសម្តែងអ្វីទេ ។ មិនត្រឹមតែប៉ុណ្ណោះតារាវ័យក្មេងម្នាក់នេះថែមទាំង រំពឹងថា ខ្សែរឿងភាគមួយនេះកាន់ តែធ្វើឱ្យទស្សនិកជនស្គាល់រូបនាងកាន់តែច្រើនជាងមុនមួយកម្រិត ទៀត ។ គង់ ច័ន្ទស្រីមុំ បាននិយាយដោយជឿជាក់ថា ទៅថ្ងៃអនាគតនាងចង់ក្លាយជាតារាសម្តែងល្បីល្បាញម្នាក់ ហើយតារាដែលនាងតែងតែយកស្ទីល សម្តែងតាមនោះគឺ អ្នកនាង ស្វែងសុជាតា ។

គង់ ច័ន្ទស្រីមុំ គឺជាតារាដែលមានភាពក្លាហាន ពីព្រោះនាងបានប្រកាសជាចំហថា នាងមានគូ ស្នេហ៍រួចហើយ ។ បុរស ម្នាក់នោះត្រូវបានគេស្គាល់ ថាឈ្មោះលោក ស៊ឹម សីហា ដែលជាអតីត ធរសេហិេ ពៀយ ឆ្នាំ ២០០៧ ។ ហាក់មិន ចង់រៀបរាប់វែងឆ្ងាយ ពីប្រវត្តិស្នេហ៍ គង់ ច័ន្ទស្រីមុំ គ្រាន់តែប្រាប់ថា “ពួក ខ្ញុំទាំងពីរនាក់បានស្រឡាញ់គ្នាបីឆ្នាំមកហើយ ចាស់ទុំទាំងសងខាងក៏បានដឹងឮដែរ ដូច្នេះខ្ញុំគិតថាគ្មាន អ្វីដែលគួរឱ្យលាក់បាំងនោះទេ” ។ គេនៅចាំបាន ថា កាលពី បីទៅបួនខែមុនមានការលេចធ្លាយរូប ថតចំនួនបីសន្លឹករបស់ គង់ ច័ន្ទស្រីមុំ ឱបថើបបឺត មាត់គ្នាជាមួយគូស្នេហ៍នៅមាត់សមុទ្រ ដោយនាង ពាក់វ៉ែនតាធំៗ និង ពាក់តែអាវទ្រនាប់តាមរបៀប ទៅកម្សាន្តនៅសមុទ្រ ។ រូបភាពទាំងនេះមិនខុសអ្វី ពីរូបថតស្នេហារបស់តារាចម្រៀង មាស សុខសោភា ប៉ុន្មានឡើយ ។ កាលណោះយុវវ័យជាច្រើនបាន បាញ់ប៊្លូធូតចែកគ្នាមើលព្រោងព្រាត ។

មជ្ឈដ្ឋានសិល្បៈជាច្រើនបាននាំគ្នានិយាយថា គូស្នេហ៍វ័យក្មេងគូនេះស័ក្តិសមគ្នាណាស់ ជាពិសេស រូបសម្រស់តែម្តង ។ មិនត្រឹមតែប៉ុណ្ណោះពួកគេ ស្រឡាញ់គ្នាណាស់ដែរ ជាមួយគ្នានេះដែរក៏មាន ព័ត៌មានចេចចូចក្រៅផ្លូវការបង្ហើបថា “ គង់ ច័ន្ទ ស្រីមុំ និង គូស្នេហ៍ មិនត្រឹមស្រឡាញ់គ្នាចិត្តនឹងចិត្ត នោះទេ ពួកគេថែមទាំងបានរួមរស់នៅជាមួយគ្នា ដូចយុវវ័យបរទេសទៀតផង” ។ ប៉ុន្តែយ៉ាងណា តារាវ័យ ២០ ឆ្នាំរូបនេះបានបដិសេធថា “រវាងខ្ញុំ និង សង្សារ មិនបានរស់នៅជាមួយគ្នា ខុសប្រពៃណី ឡើយ ។ តែខ្ញុំទទួលស្គាល់ថា ពួកយើងឧស្សាហ៍ទៅ ណាមកណាជាមួយគ្នាមែន ។ ពួកខ្ញុំមិនទាន់មាន គម្រោងរៀបការទេ ពីព្រោះពេលនេះពួកខ្ញុំនៅវ័យ ក្មេងនៅឡើយ” ។

ក្រៅពីការសម្តែង គង់ ច័ន្ទស្រីមុំ ក៏ជាម្ចាស់ ហាងលក់សម្លៀកបំពាក់ចំនួនពីរកន្លែងដែលមាន ឈ្មោះថា “MOM MIKO KAWAII” មាន ទីតាំងនៅផ្សារទំនើប Pencil មាត់ទន្លេ និង នៅកោះ ពេជ្រដែលទើបបើកដំណើរការជាងបីខែប៉ុណ្ណោះ ៕

No comments:

Post a Comment

 

Sample text

Sample Text