6/10/10

កែវ សូ​រិ​យា ជីវិតក្នុង​វិ​ថី​សិល្បៈ​ពោរពេញ​ដោយ​រឿងរ៉ាវ​ចំរូងចំរាស់

ដោយ ៖ សា​ម៉​ន

ថ្ងៃ សុក្រ ទី ៤ ខែ មិថុនា ឆ្នាំ ២០១០

រាជធានី​ភ្នំពេញ ៖ កញ្ញា​កែវ សូ​រិ​យា តារា​សំដែង​កាយវិការ​ខារ៉ាអូខេ និង​ភាពយន្ដ​ព្យាយាម​ប្រកួតប្រជែង​ទាក់ទាញ​យកប្រជាប្រិយភាព​ពី​ប្រិ​យ​មិត្ដ ​ទស្សនិកជនតាម​រយៈ​ការ​ស្លៀកពាក់​បែប​សិច​ស៊ី​យ៉ាងខ្លាំង​។ នាង​ទើប​ចូល​ប្រឡូក​ក្នុង​ពិភព​សិល្បៈកាលពី​ឆ្នាំ​២០០៧ តែ​នាង​មាន​ជីវភាព​រស់នៅយ៉ាង​ហ៊ឺហា មាន​លុយ​ទិញ​រថយន្ដ​ទំនើប​ជិះ​។ ទន្ទឹម​នេះ​នាង​ក៏​សំបូរ​ជោកជាំ​ដោយ​រឿងអាស្រូវ​ជា​ច្រើន​ផង​ដែរ​រហូត​កាលពី ​ពេល​ថ្មី​ៗ នេះ​មាន​ព័ត៌មាន​ថា នាង​ត្រូវ​ក្រុម​ទំនើងវាយ​បែក​កញ្ចក់​រថយន្ដ ។ នាង​ជា​អ្នកសិល្បៈថ្មី​ទើបតែ​មាន​គេ​ស្គាល់​ខ្លះ​ៗ​នា​ពេល​មុន​នេះតាម​រយៈ​ ការ​ខ្ចរខ្ចាយ​រឿង​ថា នាង​ទាក់ទង​ប្ដីគេ ហើយ​ប្រពន្ធ​បុរស​នោះ​គំរាម​ឱ្យ​នាង​ឈប់ទាក់ទង​ប្ដី​របស់​ខ្លួន ដោយ​ត្រៀម​បញ្ចេញវី​ដេ​អូ​អាសអាភាស​របស់​នាង​ទៀត​ផង​។

នាង​ធ្លាប់​ចូលរួម​សំដែង​ភាពយន្ដ​បាន​តែប៉ុន្មាន​រឿង​ ប៉ុណ្ណោះ ដូច​ជា​រឿង​“​ព្រាយ​ហា​យសូ​” ជាដើម ព្រមទាំង​សំដែង​កាយវិការ​ខា​រ៉ាអូ​ខេ​ឱ្យ​ផលិតកម្ម​ទាំង​ក្នុង និង​ក្រៅប្រទេស​។ ក្នុង​ឆ្នាំ​២០១០​នេះ នាង​មាន​គំរោង​ចូលរួមសំដែង​រឿង​ថ្មី​មួយទៀត​ឱ្យ​ផលិតកម្ម​អភិមង្គល​ជា​តួ​ ឆ្នាស​ក្នុង​រឿង​“​មន្ដអាគម​ស្នេហ៍ នាង​ធ្មប់​”​។ ក្រៅពី​នេះ​នាង​បើក​លក់​ផលិតផល​កែសម្ពស្ស​ដែល​នាំ​មក​ពី​ប្រទេស​កូរ៉េ និងមាន​ភាគហ៊ុន​មុខ​ជំនួញ​រកស៊ី​ជួញដូរ​ជាមួយបងប្រុស​នាង​នៅ​ឯ​ ខេត្ដកំពង់ចាម​ផង​ដែរ ។

កញ្ញា​កែវ សូ​រិ​យា វ័យ​២៤​ឆ្នាំ ទទួល​រងពាក្យ​ចចាមអារ៉ាម​អាស្រូវ​ជា​ច្រើន​ចាប់​តាំងពី​ពាក់កណ្ដាល​ឆ្នាំ​ ២០០៩​រហូត​មក​ដល់ បច្ចុប្បន្ន​នេះ ដូច​ជា​ថា នាង​យកប្ដី​គេ ហើយត្រូវ​ប្រពន្ធ​គេ​គំរាម​បញ្ចេញ​វី​ដេ​អូ​អាសអាភាស​របស់​នាង​ជាដើម ប៉ុន្ដែ​ពាក្យ​ច​ចាមអា​រ៉ា​ម​ទាំងនោះ​នាង​ច្រានចោល​ទាំងអស់ ហើយ​និយាយ​ថា មាស​សុទ្ធ​មិន​ខ្លាច​ភ្លើង ។ ពេល​នេះ​នាង​លែង​ចង់​ជួប​ប្រទះ​រឿង​បែបនោះ​ទៀត​ហើយដោយ​ចង់​យកចិត្ដទុកដាក់លើ ​មុខរបរ​រកស៊ី និង​ក្នុង​វិស័យ​សិល្បៈ​វិញ ។ បើសិនជា​មានរឿង​អ្វី​កើតឡើង​ដូច​ពាក្យចចាមអារ៉ាម​មែន​នោះ នាង​ក៏​មិន​ខ្លាច​អ្វី​ដែរ គឺ​នឹង​ប្រឈម​មុខ​តទល់​រហូត​ដល់ទី​បញ្ចប់​។ ថ្មី​ៗ​នេះ​នាង​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដោយសារ​ប្អូនស្រី​នាង​ជា​អ្នក​កាន់ ​ដៃចង្កូត​រថយន្ដជ្រុល​ទៅ​បុក​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ​នៅ​ម្ដុំ​គី​រីរម្យ តែ​ត្រូវ​បាន​ដោះស្រាយ និង​ជួសជុលរថយន្ដ​រួចរាល់​អស់ហើយ​។ រឿង​នោះ​មានការ​ចាប់អារម្មណ៍​ដោយសារ​ពួក​នាង​ជា​ម្ចាស់រថយន្ដ​ឡិច​ស៊ី​ស​៤៧០ ​បុក​របាំង​ថ្ម ហើយ​ចង់លាក់បាំង​មុខមាត់​របស់​ខ្លួន​ក៏​កុហក​ថា ពួកនាង​ជា​កម្មករ​រោងចក្រ ។

ក្រោយ​ពី​ជួប​បញ្ហា​នោះ​កាលពី​រាត្រី​ថ្ងៃ​ទី​១៧​ឈាន​ ចូល​ថ្ងៃ​ទី​១៨ ខែឧសភា កន្លង​ទៅ នេះ​នាង​ត្រូវ​ក្មេង​ទំនើង​មួយ​ក្រុម​មាន​គ្នា​ជិត១០​នាក់​ព័ទ្ធ​វាយ​នាង និង​ធ្វើ​ឱ្យ​បែក​កញ្ចក់រថយន្ដ​នៅ​ខាង​មុខ​ក្លឹ​បរា​ត្រី​នៅ​ពេល​នាងចុច​ស៊ី ​ផ្លេ​រថយន្ដ​ដើម្បី​រក​អ្នកយាម​ហែកសំបុត្រ​ផ្ញើ​រថយន្ដ ។ នាង​និយាយ​ថា នាង​ដឹងអំពី​ច្បាប់​ចរាចរ​ច្បាស់​ណាស់​ថា បើកបរ​ពេលយប់​មិន​ត្រូវ​ចុច​ស៊ី​ផ្លេ​រថយន្ដ​ទេ តែបើ​មិន​ចុចរក​អ្នកយាម​ហែក​សំបុត្រ​ផ្ញើ​រថយន្ដ​មិនឃើញទេ​។ ពេល​នោះ​ហើយ​ដែល​ពួកក្មេង​ទំនើងនាំ​គ្នា​ចុះ​ពី​រថយន្ដ​របស់​គេ​មក​ព្រួត​ វាយ​នាងមិន​សួរនាំ​អ្វី​ទេ ធ្វើ​ឱ្យ​នាង​ភ័យ​ខ្លាច​រហូតដល់​ពេល​នេះ​មិន​ទាន់​បាត់​ផង ។

នាង​និយាយ​ថា នាង​មិន​ចង់​មានរឿង​វែងឆ្ងាយ​នោះ​ទេ ទើប​នាង​មិន​ប្ដឹង​សមត្ថកិច្ច សុខចិត្ដ​ឱ្យ​ចប់​ទៅ​ចុះ ។ បញ្ហា​នោះ​មិនមែនជា​រឿង​ស្នេហា​ត្រីកោណ​ដូច​គេ​យល់​ច្រឡំទេ​។ នាង​អះអាង​ថា នាង​គ្មាន​ស្នេហា​ត្រីកោណ​អ្វី​ទេ ហើយ​ក៏​គ្មាន​គូស្នេហ៍​ក្នុងស្រុកខ្មែរ​ដែរ គឺ​នាង​មាន​សង្សារ​ជា​ជនជាតិ​កូរ៉េ ដែល​បាន​ស្រលាញ់​គ្នា​ជិត​១​ឆ្នាំ​មក​ហើយ ពេល​នេះ​កំពុង​តែ​មើលចិត្ដ​ស្វែង​យល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ឱ្យ​បាន​ច្បាស់​ ជាង​សព្វថ្ងៃ​ដើម្បីសំរេចចិត្ដ​ភ្ជាប់ពាក្យ​នៅ​ចុងឆ្នាំ​២០១០ ហើយឈាន​ទៅ​រក​ពេលវេលា​ល្អ​រៀប​មង្គលការ ។

នៅ​ពេល​សួរ​ថា កន្លង​មក​ឮ​គេ​ថា នាងមាន​បើកហាង​លក់​ផលិតផល​រក្សា​សម្ពស្ស និង​ទិញ​រថយន្ដ​ទំនើប​ជិះ​ដោយសារ​សង្សារជនជាតិ​កូរ៉េ​ជា​អ្នក​ផ្ដល់​ឱ្យ​ នាងតើ​ពិតមែនទេ? នាង​សើច​រួច​ឆ្លើយ​តប​ថា នោះ​សុទ្ធតែ​ជារឿង​មិន​ពិត​ទេ ប្រាក់​ទាំងអស់​សំរាប់​មុខរបររបស់​នាង គឺ​បាន​មក​ពី​ការ​ខិតខំ​តស៊ូ​សន្សំ​ពីអាជីព​សិល្បៈ​សំដែង និង​បាន​មក​ពី​រកស៊ី​ដាក់ភាគហ៊ុន​ជាមួយ​បងប្រុស​នាង​នៅ​ឯ​ខេត្ដកំពង់ចាម ។

ថ្មី​ៗ​នេះ​ទៀតស្រាប់តែ​លេចឮ​ពី​លោក ជា ខេ​វិ​ន ជាតា​រា​សំដែង​និយាយ​ថា នាង​លួងលោម​លោក​ទៅ​ថត​អោប​គ្នា​បែប​ស្រៀវស្រើប​ទុកជា​អនុស្សាវរីយ៍ ប៉ុន្ដែ​នាង​បែរជាចង់​យក​រូប​នោះ​ទៅ​បង្កើត​ពាក្យ​ចចាមអារ៉ាម ដើម្បី​ឱ្យ​ទស្សនាវដ្ដី ឬ​សារព័ត៌មាន​ចុះ​ផ្សាយ ដើម្បី​ឱ្យ​ល្បីឈ្មោះ​ទៅ​វិញ ។ បញ្ហា​នេះ​នាង និយាយ​អួត​ថា “​នោះ​ជា​ពាក្យ​មិន​ពិត ព្រោះកន្លង​មក​នាង​ខ្ញុំ​ត្រូវ​បាន​ទស្សនាវដ្ដី សារព័ត៌ មាន​ជា​ច្រើន​ចុះ​ផ្សាយ​ធ្វើ​ឱ្យ​មហាជន​គ្រប់ស្រទាប់វណ្ណៈ​បានឃើញបាន​ស្គាល់ ​នាង​ខ្ញុំ និងទទួល​បាន​ភាព​ល្បី​រួច​ទៅ​ហើយរឿង​អី​នាង ខ្ញុំ​ចាំបាច់​ទៅ​លួងលោម​លោក​ជា ខេ​វិ​ន ដែលមិន​មាន​ទស្សនាវដ្ដី ឬ​សារព័ត៌មាន​ចុះ​ផ្សាយញឹកញាប់​ដូច​នាង​ខ្ញុំ​ផង​នោះ ។ រឿង​ដែល លោក​ខេ​វិ​ន​ប្រឌិត​ខាងលើ​នាង​ខ្ញុំ​សូម​ច្រានចោល ហើយ​រឿង​នេះ​មិនដឹង​ថា គាត់​ប្រឌិត ដើម្បី​តោង​នាង​ខ្ញុំ​ឱ្យ​មាន​ភាព​ល្បីឈ្មោះ​ដូចនាង​ខ្ញុំ​ឬ​យ៉ាងណា​នោះ​ទេ​ ។

កន្លង​មក​នាង​ខ្ញុំទៅ​ថតរូប​មិន​ដែល​មាន​លោក​ខេ​វិ​ន ថតជាមួយ​ទេ ហើយ​មួយ​ខែ​ៗ​នាង​ខ្ញុំ​ថតរូប​ពី​៥០ ទៅ​១០០​ប៉ុស្ដិ៍ និង​ត្រូវ​ចំណាយ​ថវិកា​ពី​៣០០ ទៅ​៥០០​ដុល្លារ ព្រោះ​នាង​ខ្ញុំ​ស្រលាញ់សិល្បៈ​ថតរូប​។ ដូច្នេះ​រឿង​អី​នាង​ខ្ញុំ​ទៅ​សុំលោក​ខេ​វិ​ន​ថត​ជាមួយ​។ រូបថត​ដែល​នាងខ្ញុំ​ថត​ជាមួយ​នោះ គឺ​លោក​ខេ​វិ​ន​ទៅ​វិញ​ទេចង់​ថត​ជាមួយ​នាង​ខ្ញុំ ។ បើ​នាង​ខ្ញុំ​ចង់​ថតជាមួយ​ប្រុស​មែន​នោះ​មិន​ខ្វះ​ទេ មិត្ដភក្ដិ​រួមអាជីព​មាន​ទាំង​ហ្វ្រេ​ស​ស៊ី​ទៀត​ផង ហើយ​ការដែល​នាង​ខ្ញុំ​ថត​ជាមួយ​គាត់​នោះ គឺ​ដោយសារតែ​គាត់​មានផ្ទះ​នៅ​ផ្លូវ​ជាមួយ​ផ្ទះ​នាង​ខ្ញុំ និង​ជាមិត្ដភក្ដិ​ធ្លាប់​សុំ​រថយន្ដ​នាង​ខ្ញុំ​ជិះ​ពេល​ទៅសំដែង​ជាមួយ​គ្នា​ ញឹកញាប់​ណាស់ ហើយ​ការថត​ថ្មី​ៗ​នេះ​ទៀត​សោត នាង​ខ្ញុំ​ជា​អ្នក​ចេញលុយ​ទាំងអស់​” ។ នាង​បន្ដ​ថា “​តាម​ពិត​ទៅក្រោយ​ពី​ថតរូប​ហើយ​ទើប​នាង​ខ្ញុំ​ដឹង​ថា លោក​ជា ខេ​វិ​ន មាន​បំណង​អ្វី​ពិតប្រាកដ ព្រោះ​ក្រោយ​ថតរូប​ហើយ គាត់​ទូរស័ព្ទ​មកនាង​ខ្ញុំ សុំ​នាង​ខ្ញុំ​ថា គាត់​ចង់​បង្កើត​ពាក្យចចាមអារ៉ាម​រឿងអាស្រូវ​ជាមួយ​នាង​ខ្ញុំ​ចុះផ្សាយ​តាម​ ទស្សនាវដ្ដី និង​សារព័ត៌មាន​នានាដាក់​ចំណងជើង​ថា “​កែវ សូ​រិ​យា មាន​ផ្ទៃពោះ​ជាមួយ​ជា ខេ​វិ​ន​”​។ ពេល​នោះ​នាង​ខ្ញុំ​បានតប​វិញ​ថា នាង​ខ្ញុំ​កំពុង​តែ​ស្រលាញ់​គ្នា​ជាមួយសង្សារ​នាង​ខ្ញុំ​ជា​ជនជាតិ​កូរ៉េ ហើយ​កំពុង​តែ មើលចិត្ដ​គ្នា​រង់ចាំ​ដំណឹង​ល្អ និង​ភ្ជាប់ពាក្យ​ចុង ឆ្នាំ​នេះ​រឿង​អី​លោក​ខេ​វិ​ន​ចង់​បង្កើត​រឿងបែប​នេះ​ស្រួល​មិន​ស្រួល​ សង្សារ​នាង​ខ្ញុំ​យល់ច្រឡំ ដូច្នេះ​នាង​ខ្ញុំ​មិន​អាច​ឱ្យ​ខេ​វិ​ន​ធ្វើ​ដូច្នេះបាន​ទេ នាង​ខ្ញុំ​មិន​ចង់​ល្បី​បែប​រឿង​ឆ្កួត​ៗ​នេះទេ​” ។

នាង​និយាយ​ចោទ​លោក​ខេ​វិ​ន​ទៀត​ថា “​តាម​ពិត​ទៅ​រឿង​នេះ​គាត់​ចង់​បង្កើត​រឿង អាស្រូវ​ជាមួយ​នាង​ខ្ញុំ ព្រោះ​គាត់​ចង់​ល្បី ឈ្មោះ​ដោយ​ឃើញ​នាង​ខ្ញុំ​មានឈ្មោះ​ល្បី ស្រាប់ ។ នាង​ខ្ញុំ​ជានា​រី​ខ្មែរ​មួយ​រូប​ដែរ ថ្វី បើ​នាង​ខ្ញុំ​ចូល​ចិត្ដ​ស្លៀកពាក់​សិច​ស៊ី តែ​ពេល ខ្លះ​នាង​ខ្ញុំ​ក៏​ចូល​ចិត្ដ​ស្លៀកពាក់​ជុំ​ជិត​តាម ទំនៀមទំលាប់​ប្រពៃណី​ខ្មែរ​ដែរ ហើយ​មិន ចង់​មានរឿង​អាស្រូវ​ទេ ។ នាង​ខ្ញុំ​ធុញទ្រាន់ ណាស់ ហើយ​ពេល​នេះ​មាន​គំរោង​ទៅ​និមន្ដ ព្រះសង្ឃ​ឱ្យ​ស្រោច​ទឹក​រំដោះគ្រោះ​ដល់​នាង ខ្ញុំ​ចំនួន​៧​វត្ដ តែ​ដោយ​ជាប់រវល់​ការងារ​ពេក ទើប​ស្រោច​បាន​តែ​៥​វត្ដ​ប៉ុណ្ណោះ តែ​នឹង​បន្ដ ស្រោច​ឱ្យ​គ្រប់​” ។

កញ្ញា កែវ សូ​រិ​យា អួតអាង​បន្ដ​ថា “​នាង ខ្ញុំ​មាន​ទេព​កោសល្យ​សំដែង មាន​រូប​សម្ពស្ស ស្រស់​ស្អាត សមត្ថភាព​ប៉ុណ្ណឹង​ដែរ រឿង​អី ទៅ​លួងលោម​លោក ជា ខេ​វិ​ន សុំ​ថតរូប ជាមួយ​ហាក់បីដូចជា​នាង​ខ្ញុំ​អន់​ពេក ហើយមើលឃើញ​តែ​បុរស​បក់ផ្លិត​ម្នាក់​នេះ​ឬអី? បើ​មានរឿង​បែប​នេះ​មែន សូម​លោក​ខេ​វិ​ន មក​តទល់​ជាមួយ​នាង​ខ្ញុំ​ទល់មុខ​គ្នា​ដើម្បី និយាយ​ការ​ពិត​ថា តើ​អ្នក​ណា​សុំ​អ្នក​ណាថត​”​។

លោក​ជា ខេ​វិ​ន ក្នុង​វ័យ​២៥​ឆ្នាំ ជា​អ្នក ចំរៀង និង​ជាតា​រា​សំដែង​កាយវិការ​ខា​រ៉ា អូ​ខេ និង​ភាពយន្ដ​។ លោក​ធ្លាប់​សំដែង​ក្នុង រឿង​ភាគ​របស់​ស្ថានីយទូរទស្សន៍ ជ​ទ​ណ រឿង “​ផ្កា​ក្នុង​ផ្កា​” និង​រឿង​“​ពាក្យ​សម្បថ​” ដោយ លោក​សំដែង​ជា​តួឯក​។ ក្រៅពី​នេះ​លោក ធ្លាប់​ចូលរួម​សំដែង​ក្នុង​ខ្សែភាពយន្ដ​ខ្នាត​ធំ រឿង​“​ព្រាយ​ហា​យ​សូ​” ជា​តួឯក​ផង​ដែរ ។
លោក​និយាយ​ថា ក្រៅពី​សំដែង​ភាពយន្ដ និង​ច្រៀង​ឱ្យ​ក្រុមហ៊ុន​ក្នុង​កម្មវិធី​ប្រគំ​តន្ដ្រី តាម​បណ្ដា​ខេត្ដ​-​ក្រុង​នានា និង​ច្រៀង​ជា កិត្ដិយស​នៅ​លើ​ឆាក​ប្រគំ​តន្ដ្រី​ចុង​សបា្ដហ៍ តាម​ស្ថានីយទូរទស្សន៍​នានា លោក​ជាតា​រា សំដែង​កាយវិការ​ខារ៉ាអូខេ​ឱ្យ​ផលិតកម្ម​ទាំង​ក្នុង និង​ក្រៅប្រទេស​ជា​ច្រើន​ផលិតកម្ម​។ ចាប់តាំងពី​លោក​បណ្ដែត​ខ្លួន​ចូល​ប្រឡូក​ក្នុង វិស័យ​សិល្បៈ​នា​ឆ្នាំ​២០០៦​មក លោក​ទទួល ជោគជ័យ​ក្នុង​អាជីព ។

លោក​អះអាង​ថា ថ្មី​ៗ​នេះ លោក​ត្រូវ​នាង កែវ សូ​រិ​យា ជាតា​រា​សំដែង​ដូច​គ្នា និង​ជា មិត្ដភក្ដិ​បបួល​លួងលោម​ឱ្យទៅ​ថតរូប​បែប ស្រើបស្រាល​ជាមួយ​គ្នា ហើយ​នាង​ចង់​យក រូបថត​នោះ​ទៅ​បង្កើត​ពាក្យ​ចចាមអារ៉ាម អាស្រូវ​ដើម្បី​ឱ្យ​ទស្សនាវដ្ដី​ចុះ​ផ្សាយ​ដើម្បី ឱ្យ​កេរ្ដិ៍ឈ្មោះ​របស់​នាង​កាន់តែ​ល្បី​។ នៅពេល​ឮដំណឹង​នោះ​លោក​បាន​បដិសេធ ហើយ ហាម​នាង​កែវ សូ​រិ​យា ថា មិន​ឱ្យ​យក​រូបថត នោះ​ទៅ​ផ្សព្វផ្សាយ​ឡើយ ព្រោះ​ពេល​ថត នាង​និយាយ​ថា គ្រាន់តែ​សុំ​ថត​ទុកជា​អនុ ស្សាវ​រី​យ៍​មើល​លេង​ប៉ុណ្ណោះ ។

លោក​មានការ​សោកស្ដាយ​បំផុត​នៅពេល​ដឹង​ថា នាង​កែវ សូ​រិ​យា ប្រុង​យក​រូបថតរបស់​លោក​ទៅ​ផ្សព្វផ្សាយ​ជា​សាធារណៈ ហើយ​ថែម​ទាំង​ចង់​ប្រឌិត​រឿងអាស្រូវ​ដើម្បីឱ្យ​នាង​ល្បីឈ្មោះ​។ លោក​បញ្ជាក់​ថា “​បើ​មានទស្សនាវដ្ដី​ណាមួយ​ចុះ​ផ្សាយ​រូប​ខ្ញុំ​មិន​បាន​សុំការ​អនុញាត​ពី​ ខ្ញុំ​ទេ​នោះ ខ្ញុំ​នឹង​ប្ដឹង​ទៅ​តាមផ្លូវច្បាប់​” ៕


កោះសន្តិភាព

កញ្ញា​កែវ សូ​រិ​យា តារា​សំដែង​កាយវិការ​ខារ៉ាអូខេ និង​ភាពយន្ដ






Source:http://kohsantepheapdaily.com.kh

No comments:

Post a Comment

 

Sample text

Sample Text