5/26/10

ទឹម រ​ដ្ឋា(Tep Ratha) ថា​មាន​បុរស​សុំ​ស្នេហ៍​ច្រើន​តែ​នាង​មិន​ទាន់​សំរេចចិត្ដ

ដោយ ៖ សា​ម៉​ន

ថ្ងៃ ច័ន្ទ ទី ២៤ ខែ ឧសភា ឆ្នាំ ២០១០

រាជធានី​ភ្នំពេញ ៖ តារា​សម្ដែង និងបង្ហាញ​ម៉ូ​ដ ដែល​មាន​រូបរាង​តូច​ច្រឡឹង និងស្រស់​ស្អាត ទឹម រ​ដ្ឋា បាន​សារភាព​ថា នាងមាន​បុរស​តាម​ស្រលាញ់​រហូត​សន្យា​ផ្ដល់ ប្រាក់ រថយន្ដ និង​ផ្ទះ​ទៀត​ផង ប៉ុន្ដែ​រហូត​មកដល់​ពេល​នេះ​បេះដូង​នាង​នៅ​ទំនេររូប​កាយ នៅ​បរិសុទ្ធ​ផូរផង់​នៅឡើយ​ទេ ។ ផ្ទុយ​ពី​ព័​ត៌មាន​លេចឮ​ថា នាង​មាន​ប្រុស​ស្នេហ៍​រួច​ទៅហើយ​ៗ​តាម​រយៈ​ម្ចាស់​បេះដូង​នោះ នាងនឹង​ក្លាយជា​អ្នកជំនួញ​ម្នាក់​នា​ពេល​ឆាប់​ៗនេះ ។

ផ្ដល់​ព័ត៌មាន​ឱ្យ​កោះសន្ដិភាព​តាម​រយៈទូរស័ព្ទ ទឹម រ​ដ្ឋា បាន​សម្ដែង​នូវ​ការ​ហួសចិត្ដចំពោះ​ព័ត៌មាន​ថា នាង​មាន​ម្ចាស់​បេះដូង ឬ​គូប្រចាំចិត្ដ​ហើយ ។ នាង​ប្រាប់​ថា នាង​ប្រាកដជា​មិន​ទាន់​មាន​អ្នក​ឃុំគ្រង​បេះដូង​នៅឡើយទេ ទាំង​បេះដូង និង​រូប​កាយ​នាង​នៅ​ទំនេរស្អាត តែ​បើកទ្វារ​ទទួល​គ្រប់ពេល​សំរាប់​បុរស ដែល​មាន​បំណងប្រាថ្នា​ពិតប្រាកដ​ចំពោះ​រូបនាង ហើយ​នាង​ពេញចិត្ដ​ចំពោះ​បុរស​នោះ​វិញដែរ ។

ទឹម រ​ដ្ឋា បាន​ចាត់​ទុក​ព័ត៌មាន​ថា នាងមាន​គូ​ប្រចាំចិត្ដ​នោះ​គឺជា​ការ​បិទទ្វារ​បេះដូង និង​អនាគត​របស់​នាង ព្រោះ​ព័ត៌មាន​នោះអាច​ជា​រនាំង​បិទ​មិន​ឱ្យ​បុរស​ៗ​ដែល​មានបំណងប្រាថ្នា​យក​ នាង​ជា​គូ​អនាគត​ត្រូវ​ខកចិត្ដ និង​មិន​ហ៊ាន​ចូល​មក​សារភាព​ពាក្យ​ថា ស្រលាញ់ ឬ​ភ្ជាប់​កិច្ចសន្យា​ស្នេហ៍​ជា​មិត្ដ​មួយរយ​ឆ្នាំ​ជាមួយ​នាង ។ នាង​ចាត់​ទុក​ថា ព័​ត៌ មាន​បែប​នេះ​ប្រាកដជា​កើត​មាន​ចំពោះ​តារាគ្រប់​រូប​ដោយ​ចៀស​មិន​រួច ។

ទឹម រ​ដ្ឋា បើក​ទំព័រ​សិល្បៈ​តាម​រយៈ​នៃការ​ប្រឡង​ជ្រើសរើស​ស្រី​ស្អាត ប្រុស​ស្អាត ក្នុង​កម្មវិធី​ទូរទស្សន៍​មួយ ។ ជីវិត​សិល្បៈរបស់​នាង​ហាក់ដូចជា​ជួប​សំណាង​ល្អជា​បន្ដបន្ទាប់ ខណៈ​ពេល​ដែល​ផលិតកម្ម​មួយ​ចំនួន ហៅ​នាង​ទៅ​ថត​កាយវិការ និង​ថត​ផ្សាយពាណិជ្ជកម្ម​ធ្វើ​ឱ្យ​នាង​អាច​ប្រមូល​បាន​ថវិកាច្រើន​គួរសម​ ក្នុង​អាជីព ។ សព្វថ្ងៃ​នាង​ជា​ពិធី ការិនី​នៅ​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍ បន្ទាប់​ពី​ធ្វើ​ជា​ពិធី​ការិនី​ប្រកបដោយ​ភាពជោគជ័យ​នៅ​ស្ថានីយទូរទស្សន៍​កង ​យោធពល​ខេមរភូមិន្ទ ។ ការងារ​មួយទៀត​សំរាប់នាង គឺជា​សមាជិក​ក្រុម​បង្ហាញ​ម៉ូ​ដ រួម​ជាមួយ​តារា​មួយ​ចំនួន​ទៀត គឺ​អ្នក​នាង​លី ម៉ា​រី ណា​, កែវ ពេជ្រ​ពិសី​, ទូច ស្រី​លក្ខណ៍​, សារា​យស​ក្ខ​ណា និង​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ
ណា ។ ក្នុង​ចំណា​ម​តារា​បង្ហាញ​ម៉ូ​ដ​ទាំងនេះ ទឹម រ​ដ្ឋា ត្រូវ​បាន​អ្នក​ទស្សនា​វាយតម្លៃ​ថា ជា​តារា​បង្ហាញ​ម៉ូ​ដដែល​មាន​រូប​សម្ពស្សស្រស់​ស្អាត មាន​រូបរាង​ស័ក្ដិ​សមជា​តារាបង្ហាញ​ម៉ូ​ដ ព្រោះ​នាង​មាន​កម្ពស់និង​ទំហំទាំង​៣​ត្រូវ​ខ្នាត​តែ​ម្ដង។ ក្រុម​តារា​បង្ហាញម៉ូ​ដដែល​មានឈ្មោះ​ថា ម៉ូ​ដែល​ឃែ​ម​បូ​ឌា ដែល​ក្នុង​នោះ​មាន​ទឹម រ​ដ្ឋា ដែរ​នោះបានបង្ហាញ​ម៉ូ​ដ​ក្នុង​កម្មវិធី​ធំ​ៗ​នៅ​ក្នុង​ប្រទេស និងក្រៅប្រទេស ។ ថ្មី​ៗ​នេះក្រុម​ម៉ូ​ដែល​ឃែ​ម បូ​ឌា​បាន​ចេញ​ទៅ​បង្ហាញ​ម៉ូ​ដ​នៅ​ក្នុង​ពិធី​តាំងពិព័រណ៍​ទីក្រុង​សៀង​ហៃ ប្រទេស​ចិន ។

ទឹម រ​ដ្ឋា បាន​បញ្ជាក់​ថា រូប​នាង​ប្រាកដជាមាន​បុរស​តាម​សុំ​ស្នេហ៍​ច្រើន​ប្រាកដ​មែន ។ មិនតែប៉ុណ្ណោះក៏​មាន​បុរស​មួយ​ចំនួន​ហ៊ាន ទាំង​សន្យា​ថា​នឹង​ផ្ដល់​ប្រាក់ រថយន្ដ​ទំនើប ផ្ទះ ព្រមទាំង​សន្យា​បើកហាង​មួយ​សំរាប់​នាង ប្រសិនបើ​នាង​យល់ព្រម​ជាមួយ​គេ ។ ប៉ុន្ដែ រហូត​មក​ដល់​ពេល​នេះ រូប​នាង​មិន​ទាន់​យល់ ព្រម​ជាមួយ​បុរស​ម្នាក់​ណា​ឡើយ ហើយ​ហ៊ានធានា​ថា នាង​ប្រាកដជា​នៅ​ទំនេរ​ស្អាត ។ តាម​សំដី​ដែល​តារា​បង្ហាញ​ម៉ូ​ដ​ទឹម រ​ដ្ឋា អះអាង​នោះ​គឺជា​ដំណឹង​មួយ​ដ៏​ល្អ​សំរាប់សុភាពបុរស​ទាំងឡាយ ដែល​ប្រាថ្នា​ចង់បានកុលាប​មួយ​ទង​ដ៏​ស្រស់​ស្អាត​នេះ ៕

កោះសន្តិភាព

កញ្ញា ទឹម រដ្ឋា

Source:http://kohsantepheapdaily.com.kh

No comments:

Post a Comment

 

Sample text

Sample Text