Name Khmer: កញ្ញា វ៉ា ឌីភាលីង តារាសម្ដែង និងច្រៀងទើបរះបោះជំហានទៅរកភាពល្បីឈ្មោះ
Age: 18 Year old
រាជធានីភ្នំពេញ ៖ កញ្ញា វ៉ា ឌីភាលីង ក្នុងវ័យ១៨ឆ្នាំ ដោយសារតែមានរូបសម្ពស្ស ស្រស់ស្អាតគួបផ្សំនឹងទេពកោសល្យសម្ដែង បានល្អ និងមានសមត្ថភាពខ្ពស់ក្នុងការប្រើ សម្លេងច្រៀងបានពីរោះផងនោះ ទើបកន្លង មក កាលពីឆ្នាំ២០០៧ កញ្ញា វ៉ា ឌីភាលីង ត្រូវ បានកម្មវិធីយុវតារានៃស្ថានីយទូរទស្សន៍ បាយ័ន ផ្ដល់ឱកាសឱ្យនាងចូលរួមប្រកួត ប្រជែងប្រលងកញាឯកកម្មវិធីយុវតារា រហូតទទួលបានជ័យលាភីចំណាត់ថ្នាក់កញ្ញាឯកលេខ២ ប្រចាំកម្មវិធីយុវតារាឆ្នាំ ២០០៧ ។
ហេតុនេះហើយទើបបានជាកញ្ញា វ៉ា ឌីភាលីង មានឱកាសបានក្លាយជាតារា សម្ដែងកាយវិការខារ៉ាអូខេតាមបទចំរៀង និងក្លាយជាតារាភាពយន្ដ និងវីដេអូភាគ ដោយនាងសម្ដែងឱ្យស្ថានីយទូរទស្សន៍បាយ័ន បាន២រឿងគឺទី១ រឿង “ដឹងទេថាខ្ញុំរង់ចាំ” និងទី២ រឿង “ភូមិខ្ញុំស្រស់ឆើតឆាយ” នាង សម្ដែងជាតួរងឈ្មោះដា ដែលកំពុងចាក់ ផ្សាយតាមកញ្ចក់ទូរទស្សន៍បាយ័ន នៅរៀង រាល់សបា្ដហ៍។
កញ្ញា វ៉ា ឌីភាលីង បានឱ្យដឹងថា ក្រៅពី សម្ដែងថតចំរៀងកាយវិការខារ៉ាអូខេឱ្យ ផលិតកម្មរៃមាស ទាំងកាយវិការ ទាំង សម្លេងជាក្រុម កន្លងមកនាងបានសម្ដែងថត ឱ្យគ្រប់ផលិតកម្មទាំងក្នុង និងក្រៅប្រទេស ជាច្រើន។ជាងនេះទៀង នាងតែងមាន ឱកាសបានឡើងច្រៀងជាកិត្ដិយសតាមកម្ម វិធីប្រគំតន្ដ្រីចុងសបា្ដហ៍តាមស្ថានីយ ទូរទស្សន៍នានា ដូចជា ប៉ុស្ដិ៍លេខ៩ កម្មវិធីមន្ដ ស្នេហ៍សំនៀងរបស់ស្ថានីយទូរទស្សន៍ ជទណ កម្មវិធីតារាមាសតន្ដ្រីទូរទស្សន៍ប៉ុស្ដិ៍លេខ៥ ជាញឹកញាប់ និងកាលពីថ្ងៃទី២០ ធ្នូ ឆ្នាំ ២០០៩ កន្លងមកនេះ នាងបានឡើងច្រៀង ជាកិត្ដិយសក្នុងកម្មវិធីពិភពតន្ដ្រីនៃស្ថានីយ ទូរទស្សន៍ប៉ុស្ដិ៍លេខ៣ផងដែរ ។
កញ្ញា វ៉ា ឌី ភាលីង បន្ដឱ្យដឹងថា ចាប់តាំងពីនាងចូលខ្លួន ប្រឡូកនៅក្នុងវិស័យសិល្បៈសម្ដែង និង ច្រៀងរយៈពេល៤ឆ្នាំកន្លងមកនេះ នាង ទទួលបានជោគជ័យជាបន្ដបន្ទាប់ គឺបានចូល រួមសម្ដែងថតកាយវិការខារ៉ាអូខេតាមបទ ចំរៀង សម្ដែងភាពយន្ដវីដេអូភាគ សម្ដែង ថតស្ប៉តអប់រំ និងពាណិជ្ជកម្មផ្សេងៗមួយ ចំនួន ក្រៅពីនេះច្រៀងជាកិត្ដិយសក្នុងកម្ម វិធីទូរទស្សន៍នានាគ្រប់ប៉ុស្ដិ៍ គ្រប់កម្មវិធី ជា ពិសេសនោះ កន្លងមកនាងត្រូវបានសមាគម ខ្មែរនៅប្រទេសបារាំងផ្ដល់កិត្ដិយសឱ្យនាង បានទៅច្រៀងនៅប្រទេសបារាំងរយៈពេល២ខែ កាលពីឆ្នាំ២០០៨ ។ មិនតែប៉ុណ្ណោះ ថ្មីៗ នេះមានសមាគមខ្មែរនៅប្រទេសអូស្ដ្រាលី បានទំនាក់ទំនងឱ្យនាងចេញទៅសម្ដែង និង ច្រៀងនៅទីនោះផងដែរ ប៉ុន្ដែមិនទាន់កំណត់ ថា ចេញនៅថ្ងៃណានោះទេ គឺគ្រាន់តែត្រៀម ប៉ុណ្ណោះ ។
ជាការពិតណាស់ ជោគជ័យនេះ ដោយសារតែនាងមានរូបសម្ពស្សស្រស់ស្អាត ហើយមានទេពកោសល្យសម្ដែងបានល្អគួប ផ្សំនឹងទឹកដមសំនៀងពីរោះគួរជាទីចង់ស្ដាប់ និងដោយសារតែនាងនិយមចូលចិត្ដជ្រើស រើសបទចំរៀងសម័យចំរុះដែលតារាចំរៀង រៀមច្បងសម័យមុនបានបន្សល់ទុកឱ្យ ដូចជា បទចំរៀងរបស់អ្នកស្រីរស់ សិរីសុទ្ធា អ្នកស្រី ប៉ែន រ៉ន អ្នកស្រីហួយ មាស និងតារាចំរៀង ដែលមានកេរ្ដិ៍ឈ្មោះល្បីៗជាច្រើនយកមក ច្រៀងសាឡើងវិញជូនប្រិយមិត្ដទស្សនិកជនបានស្ដាប់កំសាន្ដ ។ កញ្ញា វ៉ា ឌីភាលីង មានឆន្ទៈយ៉ាងមុតមាំ ថា ទៅថ្ងៃអនាគតនាងនឹងមានកេរ្ដិ៍ឈ្មោះ ល្បីនៅក្នុងពិភពសិល្បៈសម្ដែង និងចម្រៀង ជាក់ជាមិនខានឡើយ ។ កញ្ញាមានអាយុ ១៨ឆ្នាំ និងមានស្រុកកំណើតនៅរាជធានី ភ្នំពេញ ឪពុកឈ្មោះសៀវ វ៉ាឌី ម្ដាយឈ្មោះ អ៊ុន សោភា ។
នាងមានបងប្អូនចំនួន៤នាក់ ប្រុស២ ស្រី២ នាងជាកូនច្បងនៅក្នុងគ្រួសារ ហើយសព្វថ្ងៃនាងជាសិស្សថ្នាក់ទី១២ នៅ វិទ្យាល័យវត្ដភ្នំ។ទាក់ទងនឹងជីវិតផ្ទាល់ខ្លួន ដោយសារមាន អាជីពជាអ្នកសិល្បៈ និងជាប់រវល់ការសិក្សា ផងនោះ រឿងស្នេហានាងមិនទាន់គិតដល់នៅ ឡើយនោះទេ ហើយក៏មិនទាន់ចង់បានដែរ ទោះបីជាកន្លងមកមានបុរសមួយចំនួនលេបខាយមកលួងលោមប្រលោមសុំសេចក្ដី ស្នេហាពីនាងយ៉ាងណាក៏ដោយ ក៏នាងមិន ដែលគិតនោះទេ ហើយតែងបដិសេធជានិច្ច ដោយនាងយល់ថា ខ្លួននៅក្មេង ។

No comments:
Post a Comment